ស្ថានទូតវៀតណាមប្រចាំនៅប្រទេសបារាំងប្រគល់ជូនម៉ាស់ដល់តំបន់និងអង្គការនានានៅប្រទេសបារាំង

(VOVWORLD) - នាថ្ងៃទី ៧ ខែឧសភា ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉ារីសប្រទេសបារាំង បានប្រគល់ម៉ាស់ជិត ១៧.០០០ សន្លឹកដល់អាជ្ញាធរមូលដ្ឋាននិងអង្គការមិត្តភាពនិងសមាគមនានាក្នុងប្រទេសនេះ។
ស្ថានទូតវៀតណាមប្រចាំនៅប្រទេសបារាំងប្រគល់ជូនម៉ាស់ដល់តំបន់និងអង្គការនានានៅប្រទេសបារាំង - ảnh 1ពិធីប្រគល់ម៉ាស់ជូនប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង - វៀតណាមក្នុងរដ្ឋសភាបារាំង (រូបថត៖VOV)

អញ្ជើញទទួលបានអំណោយដ៏មានអត្ថន័យនេះ លោកស្រី Stéphanie Do ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង - វៀតណាមនៅឯរដ្ឋសភាបារាំងបានមានប្រសាសន៍ថា៖

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពដែលបញ្ជាក់ពីចំណងសាមគ្គីភាពរបស់ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅបារាំងចំពោះសមាគមមិត្តភាពបារាំង - វៀតណាម។ ពិតណាស់ថា យើងខ្ញុំកំពុងរត់ប្រណាំងជាមួយពេលវេលាដើម្បីទទួលយកបានម៉ាស់និងចែកជូនដល់ប្រជាជនដែលក្នុងនោះមានមនុស្សវ័យចំណាស់ដែលរស់នៅក្នុងមណ្ឌលបោះឆ្នោតរបស់ខ្ញុំ»។

នាពេលខាងមុខនេះ ស្ថានទូតវៀតណាមប្រចាំនៅបារាំងនឹងបន្តប្រគល់ជូនម៉ាស់ប្រមាណ ២ តោន ដល់អង្គការ អាជ្ញាធរ និងប្រជាជនបារាំង។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ជាក់ស្តែងនិងទាន់ពេលវេលាសម្រាប់ប្រជាជនបារាំងក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ