ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានបើកជាផ្លូវការគេហទំព័រផ្សព្វផ្សាយអំពីវប្បធម៌និងទេសចរណ៍
(VOVWORLD) - នាថ្ងៃទី ២៩ ខែសីហា ស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក បានរៀបចំពិធីបើកជាផ្លូវការ គេ ហទំព័រផ្សព្វផ្សាយអំពីទេសចរណ៍និងវប្បធម៌វៀតណាម នៅលើគេហទំព័ររបស់ស្ថានទូតផ្ទាល់។ នេះជាសកម្មភាពមួយសំដៅអនុវត្តសកម្មភាពការទូតសេដ្ឋកិច្ចនិងការទូតវប្បធម៌របស់ស្ថានទូតនៅសហរដ្ឋអាមេរិក។
ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានបើកជាផ្លូវការគេហទំព័រផ្សព្វ ផ្សាយអំពីវប្បធម៌និងទេសចរណ៍
|
គេហទំព័រផ្សព្វផ្សាយអំពីទេសចរណ៍និងវប្បធម៌វៀតណាមរបស់ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក ត្រូវបានដំឡើងជាភាសាអង់គ្លេស ក្នុងគោលបំណងបង្កើតបណ្តាញព័ត៌មានផ្លូវការនិងមានកិត្យានុភាពនៅប្រទេសសាមី ជួយផ្តល់ព័ត៌មានចាំ បាច់សម្រាប់អ្នកទេសចរអាមេរិកអំពីគោលដៅទេសចរណ៍គួរអោយទាក់ទាញនៅ វៀតណាម។
ក្រៅពីការចុះផ្សាយនូវព័ត៌មានមូលដ្ឋានអំពីប្រវត្តិសាស្ត្រ ប្រទេស ប្រជាជននិងវប្បធម៌របស់វៀតណាមមក គេហទំព័រនេះក៏ផ្តល់ជូនអ្នកអាននូវព័ត៌មានអំពីទីតាំងសំខាន់ៗមួយចំនួនរបស់វៀតណាម ជាមួយនឹងការណែនាំជាក់លាក់ដែលនិយាយអំពី ទីកន្លែងដែលត្រូវទៅទស្សនា វប្បធម៌វិសេសវិសាលក៏ដូចជាអាហារឆ្ងាញ់ ប្រចាំតំបន់ផងដែរ៕