ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ១៩ មិថុនា នៅវៀតណាម
(VOVWORLD) - នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១២ ៦២០ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៦២
គិតត្រឹមម៉ោង ១៨ ថ្ងៃទី ១៨ ខែមិថុនា ដល់ម៉ោង ១២ ថ្ងៃទី ១៩ មិថុនា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២០៦ នាក់ ក្នុងនោះមានករណីឆ្លងជំងឺចំនួន ១៧៧ នាក់ ដែលបានរកឃើញនៅមណ្ឌលចត្តាឡីស័ក ឬតំបន់បិទខ្ទប់ និងមានករណីនាំចូល ចំនួន ៣ នាក់ ដែលត្រូវបានធ្វើចត្តាឡីស័កភ្លាម ក្រោយពេលឆ្លងចូលប្រទេស។ នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១២ ៦២០ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៦២ នាក់ផងដែរ៕