ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី 19 ខែកក្កដា នៅលើពិភពលោក

(VOVWORLD) - នាថ្ងៃទី ១៨ ខែកក្កដា អង់គ្លេសបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៤៨ ១៦១ នាក់។ នាប្ចប្បន្ននេះ អង់គ្លេសគឺជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺថ្មីប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី 19 ខែកក្កដា នៅលើពិភពលោក - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ថ្ងៃទី ១៩ ខែកក្កដា (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៩១ ១៩៥ ១៣៧ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ៤ ១០៥ ៣៧១ នាក់បានស្លាប់ ហើយមានអ្នកជំងឺចំនួន ១៧៤ ១៤៨ ១៦៣ នាក់ជាសះស្បើយ។

នាថ្ងៃទី ១៨ ខែកក្កដា អង់គ្លេសបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៤៨ ១៦១ នាក់។ នាប្ចប្បន្ននេះ អង់គ្លេសគឺជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺថ្មីប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក។

នៅអាស៊ី ឥណ្ឌូនេស៊ី គឺជាប្រទេសដែលរកឃើញករណីឆ្លងជំងឺថ្មីខ្ពស់បំផុតនៅក្នុងតំបន់។ ជាក់ស្ដែង នៅថ្ងៃទី ១៨ ខែ កក្កដា ប្រទេសនេះបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៤៤ ៧២១ នាក់ ហើយមានករណីស្លាប់ចំនួន ១ ០៩៣ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ