ស្ថានភាពជំងឺរាតត្បាត Covid-19 នៅលើពិភពលោក

(VOVWORLD) - យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៧ និង ៣០ នាទី ថ្ងៃទី ២៦ ខែឧសភា  (ម៉ោងនៅវៀតណាម) ករណីឆ្លងជំងឺរាតត្បាត Covid-19 សរុបនៅលើពិភពលោកមានចំនួន ៥.៥៨៤.២១១ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៣៤៧.៦១៣ នាក់។  
ស្ថានភាពជំងឺរាតត្បាត Covid-19 នៅលើពិភពលោក - ảnh 1 សកម្មភាពបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 (រូបថត៖ AFP)

សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺ និងស្លាប់ខ្ពស់បំផុត ពោលគឺមានករណីឆ្លងចំនួន ១.៧០៦.២២៦ នាក់ ហើយមាន ៩៩.៨០៥ នាក់បានស្លាប់។ ប្រេស៊ីលគឺជាប្រទេសដែលរងផលប៉ះពាល់ ដោយសារជំងឺរាតត្បាត Covid-19 យ៉ាងគំហុកបំផុតបន្ទាប់ពី សហរដ្ឋ អាមេរិក។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ប្រេស៊ីលមានករណីស្លាប់ថ្មីចំនួន ៨០៦ នាក់បន្ថែម (នៅអាមេរិកគឺ ៥០៥ នាក់)។ នាបច្ចុប្បន្ននេះ ករណីឆ្លងជំងឺសរុបនៅប្រេស៊ីលមានចំនួន ៣៧៦.៦៦៩ នាក់។

ក្នុងពេលនោះ អង្គការសុខភាពពិភពលោក WHO បានបន្តព្រមានអំពីគ្រោះអាសន្នផ្ទុះជំងឺរាតត្បាត COVID – 19 ឡើងវិញ។ នាថ្ងៃទី ២៥ ខែឧសភា នាយកប្រតិបត្តិកម្មវិធីសុខភាពបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) លោកបណ្ឌិត Michael Ryan បានព្រមានថា ទោះជាជំងឺរាតត្បាតកំពុងមានសញ្ញាថយចុះក៏ដោយប៉ុន្តែបណ្ដាប្រទេសនៅតែត្រូវប្រឈមមុខនឹងការផ្ទះជំងឺរាតត្បាតនេះជាលើកទី ២ ប្រសិនបើដកវិធានការទប់ស្កាត់ជំងឺរាតត្បាតយ៉ាងឆាប់ពេកនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ