សាធារណះមតិនៅក្នុងនិងក្រៅប្រទសចំពោះទស្សនះរបស់ នាយករដ្ឋមន្រ្តីវៀតណាស្តីអំពីបញ្ហាសមុទ្រខាងកើត

                   

សាធារណះមតិនៅក្នុងនិងក្រៅប្រទសចំពោះទស្សនះរបស់ នាយករដ្ឋមន្រ្តីវៀតណាស្តីអំពីបញ្ហាសមុទ្រខាងកើត - ảnh 1
លោក នាយករដ្ឋមន្ត្រីវៀតណាមNguyen Tan Dung (រូបថតអិនធឺណែត)

Vovworld-បទថ្លែងមតិ របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នៅ វេទិការសេដ្ឋកិច្ចពិភពលោកលើដំបន់អាស៊ីបូព៌ា​(WEF) ក៍ដូចជាទស្សនះរបស់លោក
ដែលបានសម្តែង​ក្នុងពិធីឆ្លើយតបបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ
បានទាក់ទាញការយកចិត្តទុកដាក់ពីអ្នកប្រាជ្ញអ្នកការទូតអ្នកស្រាវជ្រាវវៀតណាមនិង
អន្តរជាតិទៀតផង។លោក Duong Danh Dy អតីតកុងស៊ុលវៀតណាមប្រចានៅ Guǎng
zhōuប្រទេសចិនចាត់ទុកថា៖ចំឡើយរបស់ លោក Nguyen Tan Dung បានរួមចំណែក
វាយបរាជ័យល្បិច​កលរបស់ភាគីចិនពេលដែលទម្លាក់កំហុសទៅលើវៀតណាមក្នុង
ភាពតានតឹងកើនឡើងលើសមុទ្រខាងកើត។លោកDuongDanhDyនៅសង្កត់ធ្ងន់ថែម
ទៀតថា៖វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ចិននៅក្នុងតំបន់ប៉ុន្តែមានការ
ប្រុងប្រយ័តចំពោះឧបាយកលបំផ្លាញសន្តិភាពសន្តិសុខនៅក្នុងតំបន់។ឯមេធាវី Chau
HuyQuang នៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាមអោយដឹងថា៖សាររបស់លោក
នាយករដ្ឋមន្ត្រី Nguyen Tan Dungជាសារជាច្បាស់លាស់ដែលសម្តែងទស្សនះមុនក៍ដូច
ជាក្រោយរបស់វៀតណាមអំពីជំលោះលើសមុទ្រខាងកើត។សារនេះនៅបង្ហាញពីការ
ស្រុះចិត្តគំនិតរបស់ប្រជាជនវៀតណាមទាំងមូលក្នុងបញ្ហាសមុទ្រខាងកើត។ស្តីពីវិ​ធីតស៊ូតាមច្បាប់អន្តរជាតិបណ្ឌិត Ian​ Story នៅសាលាសភាបណ្ដិតស្រាវជ្រាវអំពីអាស៊ី
អគ្នេយ៍ប្រចាំសិង្ហបុរីចាត់ទុកថា៖វៀតណាមមានមូលដ្ឋានកតិយុតមាំមួនក្នុងការតស៊ូ
ជាមួយចិន។សាស្រ្តាចារ្យ Rommel C.Banlani​នាយកមជ្ឈមណ្ឌលស្រាវជ្រាវចារកិច្ចនិង
សន្តិសុខរបស់Phillppinesចាត់ទុកថា៖វៀតណាមគួរចាត់ទុកការតស៊ូនៅតុលាការជា
វិធានការសន្តិភា១ដើម្បីដោះស្រាយជំលោះ​នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ