សាធារណៈមតិអន្តរជាតិបានស្វាគមន៍កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនៅ COP28
(VOVWORLD) - លោកបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តន៍កិច្ចព្រមព្រៀងឱ្យបានហ្មត់ចត់ កាត់បន្ថយបន្តិចម្តងៗ និងឆ្ពោះទៅការបញ្ចប់យុគសម័យឥន្ធនៈហ្វូស៊ីល។
សហគមន៍អន្តរជាតិបានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការដែលកិច្ចប្រជុំកំពូលលើកទី ២៨នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28) ដែលបានបិទបញ្ចប់នាថ្ងៃទី ១៣ ធ្នូ នៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (UAE) បានអនុម័តលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដើម្បីកាត់បន្ថយឥន្ធនៈហ្វូស៊ីល។
នាថ្ងៃទី ១៤ ធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថាអះអាងថា កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកថាជារបត់ចំពោះពិភពលោកក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ។ លោកបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តន៍កិច្ចព្រមព្រៀងឱ្យបានហ្មត់ចត់ កាត់បន្ថយបន្តិចម្តងៗ និងឆ្ពោះទៅការបញ្ចប់យុគសម័យឥន្ធនៈហ្វូស៊ីល។ លោកបានសង្កត់ធ្ងន់ថា លទ្ធផលនៃ COP28 គឺជាការទទួលស្គាល់ចំពោះភាពចាំបាច់ត្រូវផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល បន្ទាប់ពីបានពិភាក្សាជាច្រើនឆ្នាំមកហើយ៕