សាធារណៈមតិអន្តរជាតិស្តីអំពីការបោះឆ្នោតរដ្ឋសភាកម្ពុជា
|
សាធារណះមតិអន្តរជាតិវាយតំលៃខ្ពស់ការបោះឆ្នោតរដ្ឋសភានៅកម្ពុជា |
(VOVworld)-ក្រោយពីបញ្ចប់ការបោះឆ្នោតរដ្ឋសភានីតិកាលទី៥នៅកម្ពុជា អង្គការ
របស់សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP)និង អង្គ
ការអ្នកប្រជាធិបតេយ្យអាស៊ី-ប៉ាស៊ីហ្វិកនិយមកណ្តាលអន្តរជាតិ(CAPDI) បាន
ប្រកាសថា ការបោះឆ្នោតរដ្ឋសភានីតិកាលទី៥នៅកម្ពុជាបានប្រពឹ្រត្តទៅដោយសេរី
យុត្តិធម៌ តម្លាភាពនិងគ្មានអំពើហឹង្សា។ក្នុងសន្និសីទការសែត១ដែលបានរៀបចំ
ឡើងនៅរដ្ឋធានីភ្នំពេញនាថ្ងៃទី ២៩ កក្កដា ប្រធាន CAPDI លោក Jose Devenecia
បានសង្កត់ធ្ងន់ថា បូកសរុបសកម្មភាពឃ្លាំមើលការបោះឆ្នោតសរឲ្យឃើញថា ការ
បោះឆ្នោតនេះទទួលបានជោគជ័យ និងលទ្ធផលនៃការបោះឆ្នោតឆ្លុះបញ្ចំាងពីបំ
ណងប្រាថ្នារបស់អ្នកបោះឆ្នោត និង ប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានពង្រឹង។ លទ្ធ
ផលនៃការបោះឆ្នោតបថមឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា (CPP)ទទួល បានជ័យជំនះដោយមានអាសនៈចំនួន៦៨ក្នុងចំណោមអាសនៈ ១២៣ ក្នុងរដ្ឋសភា៕