សាធារណះមតិអំពីសកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅអាមេរិក

(VOV)_នាព្រឹកថ្ងៃទី ២៩ កញ្ញា នាយករដ្ឋមន្ត្រី និងលោកជំទាវ រួម​ជាមួយ​គណះប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងហាណូយ ​បញ្ចប់ដំណើរ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំង និងចូលរួម​កិច្ចប្រជុំ​ពិភាក្សាជាន់ខ្ពស់  មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៦៨ ប្រកបដោយជោគជ័យ  ។ មុននោះ នាថ្ងៃទី ២៨ កញ្ញា លោក Nguyen Tan Dung បានមានសកម្មភាព មួយចំនួននៅអ,ស,ប។

សាធារណះមតិអំពីសកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅអាមេរិក - ảnh 1
លោកស្រី Christine Lagarde (VOV)

          បន្ទាប់ពីជំនួបធ្វើការជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung  អគ្គនាយិកា មូលនិធិរូបីយវត្ថុអន្តរជាតិ លោកស្រី Christine Lagarde បាន​
អោយដឹងថា÷​លោកស្រីបានវាយតំលៃខ្ពស់ ចំពោះការសន្យាកែទម្រង់ខឿន​សេដ្ឋ កិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung។ េព្រមទាំង ​បង្ហាញ​ការ សុទិដ្ឋិ និយម ចំពោះខឿនសេដ្ឋកិច្ចវៀតណាម។

ចាប់អារម្មណ៍យ៉ាងខ្លាំងអំពីជំនួបសន្ទនាជាមយយបណ្ដាអង្គភាពអាជីវកម្ម
អាមេរិក របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung លោកស្រី Josette Sheeran ប្រធានសមាគមទ្វីបអស៊ី ជាអង្គការរបស់អាមេរិកដែលជំនាញ​ស្រាវជ្រាវនិង​អប់រំអំពីទ្វីបអាស៊ី បានអោយដឹងថា÷

          “ ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បាននាំចេញសា​រមួយ​ដ៏ច្បាស់​លាស់ ចំពោះសហគមន៍អង្គភាពអាជីវកម្មអាមេរិក​​ នោះគឺវៀតណាមមាន​ទស្សនះវិស័យយូរអង្វែង គោលបំណងធំធេង ក្នុងការអភិវឌញឍន៍សេដ្ឋកិច្ច
 និងធ្វើសមាហរណកម្មអន្តរជាតិ។ ជាងនោះទៀត នាយករដ្ឋមន្ត្រី ក៏បាន លើកច្បាស់ផែនការធ្វើសកម្មភាពរបស់វៀតណាម ក្នុងការដោះស្រាយរាល់
ការ​សាកល្បងនៅក្នុងប្រទេស សំរាប់សហគមន៍អន្តរជាតិឃើញ​ច្បាស់ ថា÷ វៀតណាមមានគោលបំណងរួមវិភាគទានអស់ពីកម្លាំងកាយចិត្ត​របស់ ខ្លួន ចំពោះពិភពលោក។ និងសំខាន់បំផុតគឺ នាយករដ្ឋមន្ត្រី បានសំដែង ច្បាស់លាស់អំពីរាល់ការលំបាកសាកល្បងក្នុងរយះពេលខាងមុខនេះ និង​ការសន្យាដោះស្រាយរបស់លោកនាយករដ្ឋមន្ត្រី៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ