សន្និបាតមជ្ឈឹមលើកទី៣នីតិកាលទី១៨បក្សកុម្មុយនីស្តចិន
|
សន្និបាតមជ្ឈឹមលើកទី៣ នីតិកាលទី១៨ បក្សកុម្មុយនីស្តចិន(internet) |
(VOV)_ សន្និបាតមជ្ឈឹមលើកទី៣ នីតិកាលទី១៨ បក្សកុម្មុយនីស្តចិនប្រារព្វឡើង នាថ្ងៃទី ៩ វិច្ចិកា នៅទីក្រុងប៉េកាំង (ចិន) និងត្រូវបានអូសបន្លាយក្នុងរយះពេល៤ថ្ងៃ។ សន្និបាតលើកនេះនឹងពិនិត្យមើលឡើងវិញរបាយការណ៍របស់ការិយាល័យនយោបាយ អំពីគំរោងផែនការកែទម្រង់លើគ្រប់វិស័យ ដោយមានសេចក្ដីស្នូលគឺកែទម្រង់យន្តការ
សេដ្ឋកិច្ច ផ្លាស់ប្តូរថ្មីតួនាទីរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ ពិភាក្សានិងអនុម័តទៅលើ បណ្ដាវិធានការបង្កើនការតស៊ូ ប្រឆាំងអំពើពុករលួយផងដែរ។ សាធារណះមតិចិន មានគោលបំនងថា៖សន្និបាតលើកនេះនឹងនាំចេញបណ្ដាសេចក្ដីសម្រេចចិត្តសំខាន់អំពី កំណែទម្រង់ នាំចិនបោះជំហានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ដូចជាសេចក្ដី សម្រេច ចិត្តក្នុងសន្និបាតមជ្ឈឹមលើកទី៣ នាឆ្នាំ ១៩៧៨ដែរ៕