សន្និសីទកំពូល NATO ចេញសេចក្តីថ្លែងការណ៍រួម

សន្និសីទកំពូល NATO ចេញសេចក្តីថ្លែងការណ៍រួម - ảnh 1
ទិដ្ឋភាពសន្និសីទកំពូល NATO នៅChicago (អាមេរិក)
(រូបថតៈ Internet)

(VOVworld)-នាថ្ងៃទី ២១ ឧសភា សន្និសីទកំពូលនៃអង្គការសន្ធិសញ្ញាមហាសមុទ្រ
អាត្លង់ទិចខាងជើង (NATO)នៅChicago(អាមេរិក)បានចេញសេចក្តីថ្លែងការណ៍រួមដែល ត្រូវបានប្រមុខរដ្ឋ និងថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអនុម័តមុននោះ១ថ្ងៃ។សេច ក្តីថ្លែងការណ៍រួមបានអះអាងជាថ្មីម្តងទៀត នូវការសន្យារបស់ NATO ស្តីអំពីទំនាក់ទំនង សម្ព័ន្ធមិត្តអន្តរមហាសមុទ្រអាត្លង់ទិចនិងលើកត្រដែតអំពីអនាគតរបស់បណ្តាយុទ្ធ
នាការយោធានៅអាហ្វហ្គានីស្ថាន។ ចំពោះទំនាក់ទំនងជាមួយរុស្ស៊ី សេចក្តីថ្លែង
ការណ៌រួមក៏បានលើកច្បាស់ថា ទំនាក់ទំនងសហប្រតិបត្តិការ NATO-រុស្ស៊ី មានសា
រៈ សំខាន់ យុទ្ធសាស្រ្ត ពីព្រោះទំនាក់ទំនងនេះរួមចំណែកក្នុងការបង្កើតបរិយាកាស
រួមសន្តិភាព ស្ថិរភាព និងសន្តិសុខ។ សេចក្តីថ្លែងការណ៌រួម ក៏បាននិយាយដល់ ស្ថានភាពនាបច្ចប្បន្ននៅមជ្ឈឹមបូព៌ា និងអះអាងជាថ្មីម្តងទៀតផែនការ ពង្រីកសមាជិក
ភាព សម្ព័ន្ធភាព និងទំនាក់ទំនងដៃគូរជាមួយបណ្តាប្រទេសលើទូទាំងពិភពលោក៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ