សន្និសីទដំបន់នៅអូស្ត្រាលីពិភាគ្សាអំពីសង្គ្រាមប្រឆាំងភេរវកម្ម
|
សន្និសីទដំបន់នៅអូស្ត្រាលីពិភាគ្សាអំពីសង្គ្រាមប្រឆាំងភេរវកម្ម (AAP) |
Vovworld-សន្និសីទដំបន់ស្ដីពីសង្គ្រាមប្រឆាំងលិទ្ធិភេរវកម្មបានបើកនាថ្ងៃទី
១១មិថុនានៅទីក្រុង Sydney របស់អូស្ត្រាលីដោយមានការចូលរួមរបស់រដ្ឋមន្ត្រី
និងដំណាងរបស់ប្រទេសជាង៣០។ថ្លែងមតិនៅសម័យបើកសន្និសីទ នាយករដ្ឋ
មន្ត្រីអូស្ត្រាលីលោក Tony Abbott បានឲ្យដឹងថា សន្និសីទគឺសំដៅចែករំឡែកបទ
ពិសោធន៍ដើម្បីពិភពលោកទប់ទល់ប្រកបដោយប្រសិទ្ធិភាពចំពោះការសាកល្បង
ធំធេងបំផុតអំពីសន្តិសុខនាបច្ចុប្បន្ន។ ទន្ទឹមនឹងនោះនាយករដ្ឋមន្ត្រីអូស្ត្រាលីបាន
ដាស់តឿនបណ្ដាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកឲ្យជួយឧបត្ថម្ភសង្គ្រាមប្រឆាំងនឹងក្រុម
សង្គ្រាមឥស្លាមផង។ ប្រធានបទដែលគ្រោងនឹងបានពិភាគ្សានៅសន្និសីទលើក
នេះរួមមានកិច្ចសហការជាមួយក្រុមសង្គមស៊ីវិលនិងផ្នែកផ្សព្វផ្សាយសង្គមសំដៅ
ទប់ស្កាត់មុខសញ្ញាភេរវជនឃោសនាក៏ដូចជាទាក់ទាញការចូលរួមរបស់នារីនិង
គ្រួសារផងដែរ៕