សន្និសីទទូទាំងប្រទេសអំពីការអនុវត្តសេចក្តីសម្រេចចិត្តស្តីពីការបន្តផ្លាស់ប្តូរគោលនយោបាយច្បាប់ដីធ្លី
(VOVworld) – នាព្រឹកថ្ងៃទី ២៦ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនា អប់រំមជ្ឍឹមបានរៀបចំសន្និសីទទូទាំងប្រទេសអំពីការអនុវត្តសេចក្តីសម្រេចចិត្តស្តី ពីការបន្តផ្លាស់ប្តូរគោលនយោបាយ ច្បាប់ដីធ្លី ក្នុងដំណាក់កាលជំរុញឧសហូបនីយ
កម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ។ ថ្លែងមតិនៅទីនេះ ឧនាយករដ្ឋមន្ត្រី វៀត
ណាម លោក Hoang Trung Hai បានឲ្យដឹងថា៖
“តាមរយៈការពិភាក្សា មជ្ឍឹមបានឃើញថា៖ បញ្ហាកម្មសិទ្ធិដីធ្លីគឺសំខាន់និងទាក់ ទិនដល់ស្ថិរភាពនយោបាយសង្គម។ ការដែល រដ្ឋជាតំណាងម្ចាស់កម្មសិទ្ធិ បានធានាភាពម្ចាស់ក្នុងការធ្វើអាជីវកម្មនិងប្រើប្រាស់ប្រភាពធនធានដីធ្លីរបស់រដ្ឋ ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសន្តិសុខការពារប្រទេស។ អ្នកប្រើប្រាស់ ដីធ្លីមានសិទ្ធិប្រើប្រាស់ដីធ្លី និងរដ្ឋធានាការអនុវត្តរាល់សិទ្ធិនេះ៕”