សន្និសីទពាក់កណ្ដាលអាណត្តិក្រុមពិគ្រោះយោបល់របស់បណ្ដាអ្នកផ្តល់ជំនួយអោយវៀតណាមឆ្នាំ2012បានបិទ
(VOV) /  
|
សន្និសីទពាក់កណ្ដាលអាណត្តិក្រុមពិគ្រោះយោបល់របស់បណ្ដាអ្នកផ្តល់ជំនួយអោយវៀតណាមឆ្នាំ2012បានបិទ(http://www.icon.evn.com.vn/) |
នារសៀលថ្ងៃទី 5 មិថុនា សន្និសីទពាក់កណ្ដាលអាណត្តិ ក្រុមពិគ្រោះយោបល់របស់
បណ្ដាអ្នកផ្តល់ជំនួយអោយវៀតណាម ( CG ) ឆ្នាំ 2012 បានបិទ នៅខេត្តQuang Tri (ភាគកណ្ដាលវៀតណាម) ។ ក្រោយរយះពេល ២ថ្ងៃ ធ្វើការជាមួយ ស្មារតី សន្ទនា ដ៏ស្មោះត្រង់ ជាក់ស្ដែង បណ្ដាអ្នកផ្តល់ជំនួយ បណ្ដាអង្គការ អន្ត រជាតិ បានយល់
ច្បាស់ជាងទៀតនូវបណ្ដាការលំបាកសាកល្បងចំពោះវៀតណាមនិយាយរួម និង ដំបន់ភាគកណ្ដាលវៀតណាមនិយាយដោយឡែក ដើម្បីពីនោះរួមសហការកសាង គោលនយោបាយ និងចែករំលែកបណ្ដាបញ្ហាយកចិត្តទុកដាក់។ តាម រយះការជួប សន្ទនា សន្និសីទបានឯកភាពបញ្ហាមួយចំនួនក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្ការ
ទប់ទល់នឹងគ្រោះធម្មជាតិ។
ស្ដីពីបណ្ដាបញ្ហាទាក់ទិនដល់ការអប់រំ សន្និសីទបានឯកភាពថា ត្រូវការកសាងមនសិកាអោយសហគមន៍ប្រជាជន ទន្ទឹមនឹងនោះ បង្កើតប្រភពធនធានមនុស្សអោយ ការអភិវឌ្ឍន៍ក្នុងរយះពេលមធ្យម និងយូរអង្វែង ចំពោះគោលដៅកាត់បន្ថយភាពក្រីក្រ។
ថ្លែងមតិនៅពិធីបិទ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Bui
Quang Vinh បានអះអាងថា៖ វៀតណាមកត់សម្គាល់នូវរាល់ការផ្តល់ មតិ របស់បណ្ដា អ្នកផ្តល់ជំនួយ បណ្ដាអង្គការអន្តរជាតិ បណ្ដាដំបន់ និងពិនិត្យមើល ដើម្បីមានការកែ ប្រែ ក្នុងការកំណត់គោលនយោបាយដែលទាក់ទិនដល់វិស័យកាត់បន្ថយភាពក្រីក្រ
និងកាត់បន្ថយគ្រោះធម្មជាតិ។ រដ្ឋមន្ត្រី Bui Quang Vinh បានសង្កត់ធ្ងន់ថា៖
“ធ្វើយ៉ាងម៉េច ដើម្បីយើងមានបណ្ដាគោលនយោបាយសមស្រប ពីបទ
ពិសោធន៍ របស់បណ្ដាអ្នកផ្តល់ជំនួយ និងអង្គការអន្តរជាតិ ពិគ្រោះយោបល់។
ទន្ទឹម នឹងនោះ យើងក៏ទទួលបានបណ្ដាគោលបំណង ពីបណ្ដាដំបន់។ និងវា នឹងបង្កើតប្រសិទ្ធិភាពល្អ ក្នុងគោលនយោបាយកាត់ បន្ថយភាពក្រីក្រ របស់
វៀតណាមក្នុងរយះពេលខាងមុខនេះ៕”
-VOV