សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រារព្ធឡើងនៅប្រទេសថៃ។
(VOV) /  
|
សន្និសីទកាសែតអំពីលទ្ធផលនៃកិច្ចប្រជុំប្រធានគណៈប្រតិភូក៏ដូចជាកិច្ចប្រជុំ SOM (vov.vn) |
VOV-នាថ្ងៃទី១៤សីហាសន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបាន
ប្រារព្ធឡើងនៅទីក្រុង Hua Hin ខេត្ត Prachuap Khiri Khan ចម្ងាយពីទីក្រុងបាងកក
ថៃជិត២៥០គីឡូម៉ែត្រខាងត្បូង។ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh
Minh បានចូលរួមសន្និសីទនេះ។ មុននោះក្នុងក្របខ័ណ្ឌសន្និសីទ នាថ្ងៃទី១៣សីហា
បានប្រព្រឹត្តទៅការជួបមុខសម្ងាត់រវាងបណ្ដាប្រធានគណៈប្រតិភូមន្ត្រីជាន់ខ្ពស់
(SOM) បណ្ដាប្រទេសអាស៊ាននិងកិច្ចប្រជុំ SOM សំដៅត្រៀមរៀបចំឲ្យកិច្ចប្រជុំ
រដ្ឋមន្ត្រីការបរទេសអាស៊ាន។ នៅសន្និសីទកាសែតនាយប់ថ្ងៃទី១៣សីហាអំពី
លទ្ធផលនៃកិច្ចប្រជុំប្រធានគណៈប្រតិភូក៏ដូចជាកិច្ចប្រជុំ SOM បណ្ដាប្រទេស
អាស៊ាន លេខាអចិន្ត្រៃយ៍ក្រសួងការបរទេសថៃ Sihasak Phuangketkeow បានឲ្យដឹង
ថា៖
“បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននឹងប្រជុំដើម្បីពិភាគ្សាអំពីបញ្ហាមួយចំនួន
ដែលអាស៊ាននឹងលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិននៅទីក្រុង
ប៉េកាំងចាប់ពីថ្ងៃទី២៨ដល់៣០សីហា បញ្ហាមួយចំនួនផ្សេងទៀតដូចជាការកសាង
អាស៊ានក្លាយទៅជាប្លុករឹងមាំជាងទៀត។ ក្រៅពីនោះ បណ្ដារដ្ឋមន្ត្រីការបរទេស
អាស៊ាននឹងពិភាគ្សាអំពីការកសាងទស្សនវិស័យអាស៊ានក្រោយពេលបានបង្កើត
សហគមន៍អាស៊ាននាឆ្នាំ២០១៥៕”
-VOV