សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ Eurozone
(VOV) /  
|
សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ Eurozone |
VOV-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១២និង១៣មេសានៅរដ្ឋធានី Dublin របស់
អៀកឡង់បានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុដំបន់ចាយប្រាក់ Euro
(Eurozone)។ បញ្ចប់ថ្ងៃប្រជុំដំបូង សន្និសីទបានអនុម័តជាលើកចុងក្រោយលើ
កញ្ចប់ជួយឧបត្ថម្ភសំរាប់សាធារណៈរដ្ឋសាយប្រើស។ បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ
ក៏សម្ដែងការពេញចិត្តអំពីរាល់ការខំប្រឹងប្រែងដែលរដ្ឋាភិបាលសាយប្រើស
បានអនុវត្តសំដៅជួយសង្គ្រោះមណ្ឌលហិរញ្ញវត្ថុនៃប្រទេសនេះទន្ទឹមនឹងនោះ
ជឿជាក់ទៅលើកិច្ចព្រមព្រៀងជួយឧបត្ថម្ភរបស់អន្តរជាតិនឹងជួយឲ្យសាយប្រើស
ត្រឡប់មកវិញដំណើរការកំណើនសេដ្ឋកិច្ចចីរភាព។ ទាក់ទិនដល់កញ្ចប់ជួយ
ឧបត្ថម្ភសំរាប់ព័រទុយហ្គាល់និងអៀកឡង់បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុបានឯកភាព
បន្យាពេលបន្ថែម៧ឆ្នាំដើម្បីសង់បណ្ដាខ្ទង់កម្ចីជួយឧបត្ថម្ភហិរញ្ញវត្ថុ៕
-VOV