សន្និសីទរដ្ឋមន្ត្រី Fracophonie លើកទី៣១
![សន្និសីទរដ្ឋមន្ត្រី Fracophonie លើកទី៣១ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_10_12/1210phapngu.jpg) |
សន្និសីទរដ្ឋមន្ត្រី Fracophonie លើកទី៣១ (VNP) |
Vovworld-ចាប់ពីថ្ងៃទី១០ដល់១១តុលា ឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Duong Chi Dung បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រី
Francophonie លើកទី៣១ដែលប្រព្រឹត្តទៅនៅរដ្ឋធានី Yerevan អាកមេនី។ ចូលរួម
សន្និសីទមានរដ្ឋមន្ត្រីការបរទេសនៃប្រទេស Francophonie ចំនួនជិត៣០និងថ្នាក់
ដឹកនាំអង្គការ Francophonie។ ថ្លែងមតិនៅសន្និសីទនេះ លោក Duong Chi Dung បាន
លើកត្រដែតរាល់សមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គោលមាគ៌ាកិច្ចការបរទេសដើម្បី
សន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍សកម្មសមាហរណកម្មអន្តរជាតិរបស់វៀត
ណាម។ ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Duong Chi Dung បានស្នើរសហគមន៍
Francophonie គាំទ្រដោះស្រាយដោយសន្តិវិធីរាល់ជំលោះនៅសមុទ្រខាងកើត លើ
មូលដ្ឋានគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តប្រកបដោយប្រសិទ្ធិភាពនិងពេញ
លេញសេចក្តីថ្លែងការណ៍សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ឈានទៅ
កសាងក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)៕