សន្និសីទរដ្ឋមន្ត្រីTPPនឹងបន្តកិច្ចប្រជុំនាខែមករាឆ្នាំ២០១៤
|
ការចរចារស្ដីពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក ( TPP) ត្រូវបានបញ្ចប់នៅសិង្ហបុរី (TTXVN) |
(VOV)_នាថ្ងៃទី ១០ ធ្នូ សន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសចូលរួមការចរចារ ស្ដីពី កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក ( TPP) ត្រូវបានបញ្ចប់នៅសិង្ហបុរី ក្រោយរយះ ពេល៤ថ្ងៃធ្វើការ ដែលមិនទទួលបានការព្រមព្រៀងយ៉ាងពេញលេញណាមួយឡើយ។ នៅក្នុងសន្និសីទកាសែតស្ដីពីលទ្ធផលនៃសន្និសីទ ដំណាងពាណិជ្ជកម្មអាមេរិក
Michael Froman បានអោយដឹងថា៖ បណ្ដាគណះប្រតិភូបានស្រុះចិត្តគំនិត ក្នុងបញ្ហា ជាច្រើន ក៏ដូចជាកំណត់បានបណ្ដាបញ្ហាធំៗ នៅសេសសល់ ដែលភាគីនានាត្រូវ
ពិភាក្សាដែរ។ ដំណាងនៃប្រទេសបានសម្រេចចិត្តនឹងបន្តដំណើរការប្រជុំនា ខែមករា ឆ្នាំ២០១៤ ស្ដីពីបណ្ដាបញ្ហានៅសេសសល់ ដូចជា៖កម្មសិទ្ធិបញ្ញា និងកំណែទម្រង់ក្នុងអង្គភាពអាជីវកម្មរដ្ឋ។ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន អំពីវិស័យសម្បាញកាត់
ដេរ ជាបញ្ហាមួយក្នុងចំណោមបញ្ហាធំៗ របស់បណ្ដាប្រទេសចូលរួមការចរចារ ដែលក្នុងនោះមានវៀតណាម។ លោក Michael Frogman បានអោយដឹងថា៖អាមេរិក
បានមាន ការពិភាក្សាសកម្មជាមួយវៀតណាមនិងដៃគូ TPP ផ្សេងៗ ផងដែរ៕