សន្និសីទលើកដំកើងនារីជនជាតិភាគតិចដែលធ្វើសេដ្ឋកិច្ចពូកែនៅតំបន់ពាយ័ព្យ

សន្និសីទលើកដំកើងនារីជនជាតិភាគតិចដែលធ្វើសេដ្ឋកិច្ចពូកែនៅតំបន់ពាយ័ព្យ - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ផ្តល់អនុសាសន៍ក្នុងសន្និសីទ

(VOVworld)-នាព្រឹកថ្ងៃទី១១មិថុនានៅទីក្រុង Vinh ខេត្ត Nghe An គណៈកម្មាធិការ
ទទួលបន្ទុកភាគពាយ័ព្យបានរួមសហការជាមួយ សម្ព័ន្ធសមាគមន៍នារីវៀតណាម
និងខេត្ត Nghe An រៀបចំសន្និសីទសំដៅលើក ដំកើងនារីបណ្តាជនជាតិភាគតិច
ដែលធ្វើសេដ្ឋកិច្ចពូកែនៅតំបន់ភាគពាយ័ព្យ។ អញ្ជើញចូលរួមក្នុងសន្និសីទនេះ
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានផ្តល់អនុ
សាសន៍ថា មជ្ឈឹមសម្ព័ន្ធសមាគមន៍នារីវៀត ណាមត្រូវបន្តការស្រាវជ្រាវនិងជម្រុញ
ចលនាស្នេហាជាតិ សំដៅបង្កលក្ខណៈ ងាយស្រួលនិងលើកទឹកចិត្តឲ្យនារីពង្រីក
បាននូវប្រៀបខ្លាំងរបស់ខ្លួនក្នុងសកម្ម ភាពមនុស្សធម៌សង្គម សុខាភិបាល អប់រំ
និងកសាងជនបទថ្មីជាដើម។ ទន្ទឹម ជាមួយគ្នានោះ ត្រូវលើកកំពស់គុណភាពនិង
ផ្លាស់ប្តូរបែបផែនដំណើរការសកម្ម​ភាពនៅតាមមូលដ្ឋាន។ ក្នុងសន្និសីទនេះដែរ
គណៈកម្មាធិការទទួលបន្ទុកភាគពាយ័ព្យ និងសម្ព័ន្ធសមាគមនារីវៀតណាមបាន
លើកសរសើរសមាជិការចំនួន១៩២នាក់ ជា តំណាងឲ្យសមូហភាពនិងបុគ្គលធ្វើ
សេដ្ឋកិច្ចពូកែនៅតំបន់ពាយ័ព្យនិងខេត្តជំ វិញចំនួនពីរនោះគឺខេត្ត Quang Ninh និង
ខេត្ត Ha Tinh​ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ