សន្និសីទសហប្រតិបត្តិការសន្តិសុខនិងបង្កាប្រឆាំងបទល្មើសវៀតណាម-ឡាវ
|
សន្និសីទសហប្រតិបត្តិការសន្តិសុខនិងបង្កាប្រឆាំងបទល្មើសវៀតណាម-ឡាវ (VNP) |
Vovworld-នាព្រឹកថ្ងៃទី២៦មិថុនានៅរដ្ឋធានីវៀងច័ន្ទឡាវ សន្និសីទសហប្រតិ
បត្តិការសន្តិសុខនិងបង្កាប្រឆាំងបទល្មើសវៀតណាម-ឡាវលើកទី៦បានបើក
ក្រោមអថិបតីភាពរបស់ឧត្តមសេនីយ៍ឯក To Lam អនុរដ្ឋមន្ត្រក្រសួងនគរបាល
វៀតណាមនិងឧត្តមសេនីយ៍ត្រី Kongthong Phongvichith អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខ
ឡាវ។ សន្និសីទលើកនេះបានប្រមូលផ្ដុំវាយតំលៃស្ថានភាពរក្សាសន្តិសុខនិង
សណ្ដាប់ធ្នាប់សង្គមរបស់ប្រទេសនីមួយៗវាយតំលៃលទ្ធផលរៀបចំអនុវត្តខ្លឹមសារ
ស្មារតីអនុស្សារណៈយោគយល់គ្នារវាងអគ្គស្នងការសន្តិសុខទាំងពីរនិងអគ្គស្នងការ
ប៉ូលីសទាំងពីរក្នុងឆ្នាំកន្លងទៅពិភាគ្សាអំពីវិធានការបង្កាប្រឆាំងបទល្មើសឆ្លងដែន
ដែលទាក់ទិនដល់ប្រទេសទាំងពីរ ទន្ទឹមនឹងនោះពិភាគ្សាអំពីផែនការសហប្រតិបត្តិ
ការក្នុងឆ្នាំខាងមុខ។
ថ្លែងមតិនៅសន្និសីទនេះ លោក To Lam បានស្នើរកំលាំងនគរបាលប៉ូលីសនៃ
ប្រទេសទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភគ្នាទៅវិញទៅមក។
រីឯឧត្តមសេនីយ៍ត្រី Kongthong បានជឿជាក់ថាការជួបសន្ទនាលើកនេះមិនត្រឹមតែ
ជួយរឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការរវាងកំលាំងនគរបាលនៃប្រទេសទាំងពីរ
ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាពសាមគ្គីភាពពិសេសនិង
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជននៃប្រទេស
ទាំងពីរវៀតណាម-ឡាវទៀតផង៕