សន្និសីទហ្វឺកហ្វើនអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សារព័ត៍មានកិច្ចការបរទេស ២០១១-២០២០
(VOV)-នាថ្ងៃទី ២០ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ សន្និសីទហ្វឹកហ្វឺនអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សារព័ត៍មានកិច្ចការបរទេស ដំណាក់កាល ២០១១-២០២០ និងកម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលអំពី សារព័ត៍មានកិច្ចការបរទេស ដំណាក់កាល ២០១៣-២០២០ សំរាប់បណ្ដាកម្មាភិបាល នៃខេត្ត ទីក្រុង
ចំនួន២៦ នៅភាគខាងជើងវៀតណាម។ថ្លែងមតិនៅទីនេះ លោក Le Van Nghiem ប្រធាននាយកដ្ឋានសារព័ត៍មានកិច្ចការបរទេស នៃក្រសួងសារព័ត៍មាននិងផ្សព្វផ្សាយវៀតណាម បានអោយដឹងថា÷
“ យុទ្ធសាស្ត្រអភិវឌ្ឍន៍ សារព័ត៍មានកិច្ចការបរទេស បានបំភ្លឺច្បាស់លាស់
ថា÷ រដ្ឋាភិបាលឯកភាពការគ្រប់គ្រងរដ្ឋ អំពីការងារសារព័ត៍មានកិច្ចការបរទេស។
នេះ គឺជាចំណុចថ្មី និងដ៏សែនសំខាន់។ ខ្លឹមសារការងារសារព័ត៍មានកិច្ចការបរទេស ទីមួយគឺជូនដំណឹងអំពីគោលមាគា៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ទស្សនះ គោលជំហររបស់វៀតណាម ក្នុងរាល់បញ្ហាអន្តរជាតិនិងតំបន់។ ទីពីរគឺ ឧទ្ទេសនាម ផ្សព្វផ្សាយទឹកដី មនុស្ស ប្រវត្តិសាស្ត្រ វប្បធម៌ សមិទ្ធិក្នុងបុព្វហេតុ ផ្លាស់ប្តូរថ្មីប្រទេសជាតិ។ ទី៣គឺជូនដំណឹងមានការកំណត់ទិសអំពីសភាពការណ៍អន្តរជាតិសំរាប់ប្រជាជននៅក្នុងប្រទេស …ល៕”
![សន្និសីទហ្វឺកហ្វើនអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សារព័ត៍មានកិច្ចការបរទេស ២០១១-២០២០ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_06_20/doi-ngoai.jpg) |
អនុរដ្ឋមន្ត្រីក្រសួងសារព័ត៍មាននិងផ្សព្វផ្សាយវៀតណាមលោក Do Quy Doan ( VOV) |