សន្និសីទ SOMTC លើកទី១៣ប្រារព្ឋឡើង នៅទីក្រុងDa Nang
(VOV WORLD) /  
Vovworld-ព្រឹកថ្ងៃទី១៩មិថុនាឆ្នាំ២០១៣ សន្និសីទមន្រ្តីជាន់ខ្ពស់អាស៊ានស្តីពី
ការ បង្ការប្រយុទ្ឋប្រឆាំងនឹងឧក្រិដកម្មឆ្លងដែន(SOMTC)លើកទី១៣ ប្រព្រឹត្តទៅ
នៅទីក្រុងDa Nangភាគកណ្តាលវៀតណាម។សន្និសីទលើកនេះមានការចូលរួម
របស់ដំណា ងនៃប្រទេសទាំង១០ជាសមាជិកអាស៊ាន ដំណាងនៃលេខាធិការ
ដ្ឋានអាស៊ាន និងបណ្តាដៃគូយុទ្ឋសាស្រ្តដែលក្នុងនោះមានចិន ជប៉ុន កូរ៉េខាង
ត្បូង រុស្ស៊ី សហភាពអឺរ៉ុប អាមេរិកនិងអង្គការអន្តជាតិមួយចំនួនជាដើម។សន្និ
សីទជាវេទិការដើម្បីប្រទេសអាស៊ានទាំងឡាយពិនិត្យឡើងវិញនូវលទផលនៃ
ការតស៊ូ ការបង្ការប្រយុទ្ឋប្រឆាំងនឹងឧក្រិដកម្មឆ្លងដែនដែលក្នុងនោះមានឧក្រិដ
កម្មភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្សការជួញដូរអាវុធនិង ឧក្រិដកម្មសេដ្ឋកិច្ចហិរញ្ញវត្ថុ។ល ។ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកនេះ នៅប្រ
ព្រឹត្ត ទៅការពិគ្រោះយោបល់និងកិច្ចប្រជុំបង្កើនកិច្ចសហប្រតិបត្តិការក្នុងការតស៊ូ ឧក្រិដកម្មឆ្លងដែននេះ។ថ្លែងមតិនៅឱកាសនេះឧត្តមសេនីយ៍ទោ Phan Van Vinh ប្រធានអគ្គស្នងការប៉ូលិសបង្ការប្រយុទ្ឋប្រឆាំងនឹងឧក្រិដកម្មនៃក្រសួងនគបាល
វៀតណាមអះអាងថា៖
“ ការចូលរួមរបស់ប្រទេសអាស៊ានទាំងឡាយនិងបណ្តាប្រទេសដៃគូក្នុង សន្និសីទ
នេះ បានអះអាងថា៖កិច្ចសហប្រតិបត្តិការលើវិស័យនេះ បាននិងកំពុងទទួលបាន
ការយក ចិត្តទុកដាក់ពីបណ្តា ប្រទេសអាស៊ាន។យើងខ្ញុំនឹង បង្កលក្ខណះងាយស្រួល បំផុតសំរាប់ដំណាងទាំងឡាយសំរេចកិច្ចប្រជុំរបស់ ខ្លួនបង្កើនការយល់ដឹងសាមគ្គី ភាពគ្នាទៅវិញទៅមក និងរួមគ្នាអភិវឌ្ឍន៍។ “
នេះជាលើកទី២ហើយដែលវៀតណាមទទួលរៀបចំសន្និសីទ SOMTC។ប្រការនេះសំដែងនូវទំនុកទុកចិត្តរបស់បណ្តាប្រទេសអាស៊ានចំពោះវៀតណាម៕
|
សន្និសីទ SOMTC លើកទី១៣ប្រារព្ឋឡើង នៅទីក្រុងDa Nang(http://www.qdnd.vn/) |
-VOV WORLD