សប្តាហ៍វប្បធម៍វៀតណាម–កូរ៉េខាងត្បូងបានបញ្ចប់
សប្តាហ៍វប្បធម៍វៀតណាម–កូរ៉េខាងត្បូងបានបញ្ចប់នាយប់ថ្ងៃទី ២៣ កញ្ញា នៅ ទីក្រុង
Vung Tau (វៀតណាម)។ ដោយប្រធានបទ “វៀតណាម–កូរ៉េខាងត្បូង៖ ២០ ឆ្នាំមិត្តភាព
និងអភិវឌ្ឍន៍” សប្តាហ៍វប្បធម៍វៀតណាម–កូរ៉េខាងត្បូងគឺជា ព្រឹត្តិការវប្បធម៍ពិសេស
ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ ទិវាបង្កើត ទំនាក់ទំនងការទូតវៀតណាម
–កូរ៉េខាងត្បូង សំដៅជំរុញទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត។ នេះគឺជាឱកាសដើម្បីខេត្ត Ba Ria – Vung Tau រិតបន្តឹងទំនាក់ទំនងមិត្តភាពសាមគ្គីភាពជា
មួយតំបន់នានា របស់កូរ៉េខាងត្បូងថែមទៀត៕