ស.ប.ប កូរ៉េព្រមានអំពី“ កាលកំណត់” ដើម្បីចាប់ផ្តើមការចរចារស្តីពីនុយក្លេអ៊ែរឡើងវិញ

(VOVWORLD) - សហរដ្ឋអាមេរិកនឹងមានកំហុសខុសឆ្គងប្រសិនបើខកខានកាលកំណត់ក្នុង  រយៈពេលមួយឆ្នាំ ដើម្បីចាប់ផ្តើមឡើងវិញនវការចរចារស្តីពីនុយក្លេអ៊ែរ ហើយទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិង ស.ប.ប កូរ៉េ នឹងធ្លាក់ចូលទៅក្នុងស្ថានភាពជម្លោះដោយគ្មានការរីកចម្រើនអ្វីឡើយ។
ស.ប.ប កូរ៉េព្រមានអំពី“ កាលកំណត់” ដើម្បីចាប់ផ្តើមការចរចារស្តីពីនុយក្លេអ៊ែរឡើងវិញ - ảnh 1 លោក Kim Kye Gwan ទីប្រឹក្សាក្រសួងការបរទេស ស.ប.ប កូរ៉េ (រូបថត៖ Yonhap)

នេះគឺជាសេចក្តីប្រកាសមួយដែលលោក Kim Yong- Chol អនុប្រធានគណៈកម្មាធិការកណ្តាលនៃគណបក្សពលករ ស.ប.ប កូរ៉េ បានលើកឡើងដែលទីភ្នាក់ងារសារព័ត៌មានកណ្តាល ស.ប.ប កូរ៉េ (KCNA) បានផ្សាយចេញកាលពី ថ្ងៃទី ២៧ ខែតុលា។ នៅក្នុងអត្ថបទនោះ លោក Kim Yong- Chol បានឲ្យដឹងថាសហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើស.ប.ប កូរ៉េ ជំនួសឱ្យការផ្តោតការយកចិត្តទុកដាក់លើការអំពាវនាវរបស់ទីក្រុងព្យុងយ៉ាងស្តីពីការស្នើឲ្យទីក្រុងវ៉ាស៊ីនតោនទទួលយកវិធីសាស្រ្តថ្មីមួយ។ លើសពីនេះសហរដ្ឋអាមេរិកបានបន្តបង្ខិតបង្ខំបណ្តាប្រទេសដទៃទៀតឱ្យដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើ     ស.ប.ប កូរ៉េទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ