ស្ពានទូរទស្សន៍ “រុងរឿងសហជីពវៀតណាម”
![ស្ពានទូរទស្សន៍ “រុងរឿងសហជីពវៀតណាម” - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_07_28/congdoan.jpg) |
ស្ពានទូរទស្សន៍ “រុងរឿងសហជីពវៀតណាម” គឹសំដៅពង្រីកស្មារតីប្រឡង ប្រណាំងពលកម្មផលិតកម្មរបស់វណ្ណៈកម្មករនិងប្រជាពលករលើទូទាំងប្រទេស |
(VOVworld) - នាយប់ថ្ងៃទី២៨ កក្កដា ស្ពានទូរទស្សន៍“រុងរឿងសហជីពវៀតណាម”
បានប្រព្រឹត្តទៅ នៅកន្លែងចំនួន៣ គឺទីលាន១២ វិច្ឆិកា នៅទីក្រុង Cam Pha ខេត្ត Quang
Ninh ភាគខាងជើងវៀតណាម អគារវប្បធម៏ពលកម្មមិត្តភាព វៀតណាមសហភាព
សូវៀត នៅរដ្ឋធានីហាណូយ និងកំពង់ផែ Sai Gon នៅទីក្រុងហូជីមិញ ភាគខាងត្បូង
វៀតណាម។នេះជាកម្មវិធី១ក្នុងចំណោមកម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវា
បង្កើតអង្គការសហជីពវៀតណាម ទី២៨ កក្កដា។កម្មវិធីនេះគឺសំដៅលើកសរសើរ
ទឹកដីនិងមនុស្សវៀតណាម ពង្រីកស្មារតីប្រឡងប្រណាំងពលកម្មផលិតកម្មរបស់
វណ្ណៈកម្មករនិងប្រជាពលករលើទូទាំងប្រទេស។តាមនោះឆ្លុះបញ្ចាំងការរីកធំធាត់
របស់វណ្ណៈកម្មករនិងអង្គការសហជីពវៀតណាមក្នុងរយៈពេល៨៥ឆ្នាំកន្លងទៅ៕