សាភាអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការដាក់ទណ្ឌកម្មលើចិនដែលពាក់ព័ន្ធនឹងហុងកុង

(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា សភាអាមេរិកដោយទទួលបាននូវអត្រាសម្លេងគាំទ្រខ្ពស់ បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការដាក់ទណ្ឌកម្មចំពោះធនាគារណាមួយដែលបានធ្វើពាណិជ្ជកម្មជាមួយមន្ត្រីចិនដែលពាក់ព័ន្ធនឹងការបង្ក្រាបក្រុមបាតុករនៅហុងកុង។
សាភាអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការដាក់ទណ្ឌកម្មលើចិនដែលពាក់ព័ន្ធនឹងហុងកុង - ảnh 1 ច្បាប់សន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុងចូលជាធរមាននៅថ្ងៃទី ១ ខែកក្កដា។ អាជ្ញាធរតំបន់រដ្ឋបាលពិសេសនេះត្រូវតែកេណ្ឌកម្លាំងប៉ូលីសដ៏ធំមួយដើម្បីបញ្ឈប់ការធ្វើបាតុកម្មនានា។ (រូបថត៖ CNN / baoquocte.vn)

សេចក្តីព្រាងច្បាប់នេះនឹងត្រូវបាអនុម័តនៅក្នុងព្រឹទ្ធសភា និងត្រូវបានចុះហត្ថ លេខាដោយប្រធានាធិបតីអាមេរិកលោក Donald Trump មុនពេលវាក្លាយជាច្បាប់ជាស្ថាពរ។

នេះត្រូវបានចាត់ទុកជាវិធានការឆ្លើយតបចំពោះការដែលចិនអនុវត្តច្បាប់សន្តិសុខជាតិរបស់ចិនទៅលើហុងកុង ដែលទង្វើរនេះត្រូវបានចាត់ទុកថាបានរំលោភបំពានលើការសន្យារបស់ចិនចំពោះសិទ្ធិស្វ័យតរបស់ហុងកុង។

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosy បានឲ្យដឹងថាច្បាប់សន្តិសុខជាតិរបស់ចិន បានគូសសញ្ញាពីការទទួលមរណភាពនូវគំរូ “ រដ្ឋមួយរបបពីរ” ដែលប្រទេសចិនបានដេញតាមក្នុងបញ្ហាហុងកុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ