សមាគមវៀតណាម-អាមេរិក បានទទួលជួបជាមួយគណៈប្រតិភូវិទ្យាល័យ Trinity
|
ទុដ្ឋភាពនៃជំនួបសន្ទនា (រូបថតៈ Cpv.org.vn) |
(VOVworld)-គណៈប្រតិភូវិទ្យាល័យ Trinity អាមេរិក រួមមានសមាជិកចំនួន១៨រូប
ដឹកនាំដោយ លោក Berkowitz Micahel Alan កំពុងមានដំណើរ ទស្សនកិច្ចវៀត
ណាមចាប់ពីថ្ងៃទី ១៦ដល់ថ្ងៃទី២៩មិថុនាឆ្នាំ២០១៤។ ក្នុងជំនួបសន្ទនាថ្ងៃទី ១៧
មិថុនា អនុប្រធាន សមាគមវៀតណាម-អាមេរិក លោក Bui The Giang បាន
ឧទ្ទេសនាមអំពីរាល់ព័ត៌មានបច្ចុប្បន្នភាពអំពីសភាពការណ៍នៅវៀតណាម ទំនាក់ទំនងវៀតណាមជាមួយអាមេរិក ដោយមានគោលបំណងជម្រុញទំនាក់
ទំនងលើគ្រប់វិស័យជាមួយអាមេរិក។ លោក Berkowitz Micahel Alan ឲ្យដឹងថា គោលដៅនៃដំណើរទស្សនកិច្ចលើកនេះរបស់ ក្រុមគ្រូបង្រៀននិងសិស្សសាលា
អាមេរិក គឺសំដៅស្វែងយល់ អំពីប្រទេស វប្បធម៌ មនុស្ស និងការធ្វើសមាហរណ
កម្មរបស់វៀតណាម ព្រមទាំង សម្តែងក្តីសង្ឈឹមថា នឹងមានសកម្មភាពជាច្រើន
ជាងទៀត ដើម្បីជម្រុញទំនាក់ទំនងរវាងប្រជាជន វៀតណាមជាមួយប្រជាជន
អាមេរិកនាពេលខាងមុខ៕