សមាជិកសភារុស្ស៊ីបានប្រឆាំងជំទាស់អាមេរិកដោយគំរាមកំហែងហ៊ុំព័ទ្ធផ្លូវសមុទ្រ

(VOVWORLD) - សមាជិកព្រឹទ្ធសភារុស្ស៊ី លោក Alexei Pushkov បានរិះគន់ចំពោះសេចក្តី ថ្លែងការរបស់រដ្ឋមន្ត្រីមហាផ្ទៃក្នុងអាមេរិក Ryan Zinke អំពីលទ្ធភាពធ្វើការហ៊ុំព័ទ្ធ រុស្ស៊ីនៅលើសមុទ្រ។ 
សមាជិកសភារុស្ស៊ីបានប្រឆាំងជំទាស់អាមេរិកដោយគំរាមកំហែងហ៊ុំព័ទ្ធផ្លូវសមុទ្រ - ảnh 1 សមាជិកព្រឹទ្ធសភារុស្ស៊ី លោក Alexei Pushkov


  
បង្ហោះនៅលើបណ្តាញសង្គម Twitter នាថ្ងៃទី ៣០ខែកញ្ញា លោក Alexei Pushkov បានលើកច្បាស់ថាប្រមុខក្រសួងមហាផ្ទៃអាមេរិក បានចោទប្រកាន់រុស្ស៊ីពីបទមានចេតនាផ្គត់ផ្គង់ធនធានថាមពលដល់តំបន់មជ្ឈិមបូព៌ា និង បានគំរាមកំហែងហ៊ុំព័ទ្ធផ្លូវទឹកប្រទេសនេះផងដែរ។  លោក Alexei Pushkov សង្កត់ធ្ងន់ទៀតថា នេះគឺជារឿងមិនសមហេតុសមផលអំពីផ្នែក គតិយុត្តិអន្តរជាតិប្រសិនបើអាមេរិកហ៊ុំព័ទ្ទផ្លូវទឹករបស់រុស្ស៊ី ប្រការនេះនឹងចាត់ទុក ជាការប្រកាសសង្គ្រាមជាមួយនឹងរុស្ស៊ីដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ