សម្តេចប៉ាប Francis អញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស៊ូលប្រទេសអ៊ីរ៉ាក់

(VOVWORLD) - នាថ្ងៃទី ៧ ខែមីនា សម្តេចប៉ាប Francis បានអញ្ជើញទៅដល់ទីក្រុងម៉ូស៊ូល ប្រទេសអ៊ីរ៉ាក់ ដែលទីតាំងត្រូវបានគេចាត់ទុកថាជាកំពែងរបស់អង្គការភេរវកម្មរដ្ឋឥស្លាមស្វ័យប្រកាស (IS)។
សម្តេចប៉ាប Francis អញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស៊ូលប្រទេសអ៊ីរ៉ាក់ - ảnh 1សម្តេចប៉ាប Francis អញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស៊ូលប្រទេសអ៊ីរ៉ាក់ (រូបថត៖ Reuters)

នាថ្ងៃទី ៧ ខែមីនា សម្តេចប៉ាប Francis បានអញ្ជើញទៅបំពេញទស្សនកចិ្ចដល់ទីក្រុងម៉ូស៊ូល ប្រទេសអ៊ីរ៉ាក់ ដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាបន្ទាយរបស់អង្គការភេរវកម្មរដ្ឋឥស្លាមស្វ័យប្រកាស។

នៅក្នុងពិធីមួយនៅទីក្រុងម៉ូស៊ូល សម្តេច ប៉ាប Francis បានអញ្ជើញធ្វើការបួងសួងជូនចំពោះជនរងគ្រោះទាំងអស់ក្នុងគ្រាសង្គ្រាម និងជម្លោះនានា ទោះ បីជាគេកាន់សាសនាណាក៏ដោយ។

សម្តេចប៉ាប  Francis បានប្រលែងសត្វព្រាបសមួយក្បាល ដោយបញ្ជូន សារនៃក្តីសង្ឃឹមទទួលបានសុខសន្តិភាពនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ