សមុទ្រខាងកើតបន្តជាខ្លឹមសារអាទិភាពនៅវេទិកាអាស៊ាន
(VOVWORLD) -កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេស ចំនួន ១០ នៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអគ្គលេខាធិការអាស៊ាន ទើបនឹងបានបិទបញ្ចប់នាថ្ងៃទី ១៨ ខែមករា។ ទន្តឹមនឹងខ្លឹមសារនានាដូចជា៖ ដំណើរការកសាងសហគមន៍ ការជំរុញការតភ្ជាប់សេដ្ឋកិច្ច និងការបើកទូលាយទំនាក់ទំនងកិច្ចការបរទេសនោះ ការរក្សាសន្តិសុខនៅលើសមុទ្រខាងកើតក៏ជាខ្លឹមសារដែលត្រូវបានលើកយកមកពិភាក្សា ដោយចាត់ទុកថានេះគឺជាកិច្ចសហប្រតិបត្តិការសំខាន់របស់អាស៊ានក្នុងឆ្នាំ ២០១៩ ផងដែរ។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh (រូបថត៖ TTXVN) |
ក្នុងរយៈពេលកន្លងទៅ ស្ថានភាពសមុទ្រខាងកើត នៅតែមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ហើយសកម្មភាពយោធូបនីយកម្មបន្តកើនឡើង។ នៅក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃពី ១៨ ដល់ថ្ងៃទី ១៩ ខែមករានៅឈៀងម៉ៃប្រទេសថៃនោះ បណ្ដារដ្ឋមន្រ្តីការបរទេសអាស៊ានបានសម្តែងការព្រួយបារម្ភអំពីសកម្មភាពសាងសង់នានា ក៏ដូចជាសកម្មភាពធ្វើឲ្យសំណឹកទំនុកទុកចិត្ត បង្កើនភាពតានតឹង ប៉ះពាល់ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ផងដែរ។
សមុទ្រខាងកើតជាចំណាប់អារម្មណ៍រួមរបស់បណ្ដាប្រទេសនៅក្នុង និងក្រៅតំបន់
ឆ្នាំ ២០១៨ បានសរឲ្យឃើញការបង្កើនយោធារបស់ចិននៅសមុទ្រខាងកើត។ ប្រការនេះបានបណ្ដាលឲ្យបណ្ដាប្រទេសលោកខាងលិចក៏បង្កើនវត្តមាននៅ
សមុទ្រខាងកើតផងដែរ។ រាល់សកម្មភាពសមយុទ្ធទ្វេភាគីរបស់នាវាចម្បាំងអង់គ្លេស បារាំង ជប៉ុន និងអូស្ត្រាលី នៅលើសមុទ្រខាងកើតបានប្រព្រឹត្តទៅយ៉ាងមមាញឹក។ ស្ដីពីបញ្ហានៅសមុទ្រខាងកើតនោះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖
“សមុទ្រខាងកើតមិនត្រឹមតែជាបញ្ហាដែលមានការយកចិត្តទុកដាក់យ៉ាងធំធេង
ចំពោះបណ្ដាប្រទេសនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងចំពោះ បណ្ដាប្រទេស ក្រៅតំបន់ទៀតផង។ ពីព្រោះថា ប្រសិនបើមានអ្វីកើតឡើង នៅលើ សមុទ្រខាង កើតនោះ វានឹងប៉ះពាល់ដល់បរិយាកាសសន្តិភាព សេរីភាពនាវាចរណ៍ និងសេរីភាពក្នុងការដោះដូរទំនិញនៅលើសមុទ្រខាងកើត។ ការបើកទូលាយ និងធ្វើយោធូបនីយកម្មចំពោះកោះថ្មនៅលើសមុទ្រខាងកើតនាឆ្នាំ២០១៨ បានធ្វើឲ្យបណ្ដាប្រទេសមានក្ដីព្រួយបារម្ភថា នាពេលខាងមុខនឹងកើតមានជម្លោះចំពោះតំបន់ ក៏អាស៊ី - ប៉ាស៊ីហ្វិកផងដែរ។ ប្រការនេះបានសរឲ្យឃើញថា បណ្ដាប្រទេសបានផ្ដោតសំខាន់ ក៏ដូចជាបានធ្វើសមយុទ្ធយោធា ឬសកម្មភាពហ្វឺកហ្វឹនយោធានៅលើតំបន់សមុទ្រនេះផងដែរ“។
អាស៊ានរក្សាសាមគ្គីភាព និងសម្លេងរួម
ក្នុងបរិបទនេះ អាស៊ានបានឯកភាពគ្នាថា ការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅលើសមុទ្រខាងកើតគឺជាខ្លឹមសារសំខាន់នៃសកម្មភាពសហប្រតិបត្តិការការក្នុងតំបន់ឆ្នាំ ២០១៩។ អាស៊ានបានអះអាងសារជាថ្មីអំពីគោលជំហរ គោលការណ៍ រក្សាសាមគ្គីភាព សម្លេងរួម រួមចំណែកសម្រាប់សន្តិសភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ ដោយផ្នែកលើគោលការណ៍ដែលបានឯកភាពគ្នា ក្នុងនោះ មានការអត់ធ្មត់និងការមិនធ្វើយោធូបនីយកម្ម និងអនុវត្តន៍ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញ និងខិតខំប្រឹងប្រែងសម្រេចឲ្យបាន ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យសមស្របនឹងច្បាប់អន្តរជាតិ។ ប្រការទាំងនេះត្រូវបានបញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅឈៀងម៉ៃប្រទេសថៃ។រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បានឲ្យដឹងថា៖
“បណ្ដាររដ្ឋមន្ដ្រីមានក្ដីសង្ឃឹមថានឹងមានការពិភាក្សាបន្ថែមទៀតដើម្បីសម្រេច
បាននូវការពិនិត្យឡើងវិញជាលើកដំបូងនៃសេចក្ដីព្រៀងឯកសារចរចាស្ដីពីក្រម ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត។ បន្ទាប់ពីការពិនិត្យឡើងវិញនេះ យើងខ្ញុំសង្ឃឹមថានឹងទទួលបានការឯកភាពគ្នារវាងភាគីទាក់ទិននានា ក៏ដូចជាឈានដល់ការបញ្ចប់ការចរចាអំពី ក្រម ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតផងដែរ។“
ក្នុងនាមជាសមាជិកអាស៊ាននិងជាប្រទេសដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់នោះ វៀតណាមជានិច្ចកាលអះអាងនូវគោលការណ៍ឥត ងាករេរបស់ខ្លួនក្នុងបញ្ហានៅសមុទ្រខាងកើត។ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា៖
“ទស្សនៈរបស់វៀតណាមថា សមុទ្រខាងកើតគឺជាចំណាប់អារម្មណ៍រួម ហើយមិនអាចធ្វើសកម្មភាពដែលអាចនាំឱ្យមានជម្លោះ។ គោលជំហររបស់វៀតណាម គឺគោរពច្បាប់អន្តរជាតិ អនុសញ្ញាស្ដីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២ ។ យើងនៅតែបន្តជំរុញរាល់គំនិតផ្ដួចផ្ដើមអំពីការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។“
នាចុងឆ្នាំ២០១៨ ចិន និងអាស៊ានបានឯកភាពគ្នាអំពីសេចក្ដីព្រាងនៃឯកសារចរចា ហើយគ្រោងនឹងបញ្ចប់ការចរចាអំពី COC នាឆ្នាំ ២០២១។ ដោយមានការខិតខំប្រឹងប្រែង ក៏ដូចជាការប្ដេជ្ញាចិត្តរបស់ភាគីទាក់ទឹននានានោះ សង្ឃឹមថាដំណើរការនេះនឹងសម្រេចបានជោគជ័យឲ្យបានឆាប់ៗផងដែរ៕