សម្ព័ន្ធក្រុមហ៊ុនកៅស៊ូវៀតណាមបន្តអនុវត្តបណ្ដាគំរោងការណ៍នៅឡាវនិងកម្ពុជា
(VOV)_សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម (VRG) បានអោយដឹង ថា÷ នាបច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនបានមានគំរោងការណ៍ចំនួន២១កំរោងដែលកំពុង
អនុវត្ត នៅកម្ពុជានិងគំរោងការណ៍ចំនួន៨ អនុវត្តនៅឡាវ។ ការអនុវត្តបណ្ដាគំរោង
ការណ៍ ដាំកៅស៊ូនៅប្រទេសទាំងពីរគឺសុទ្ធតែស្ថិតនៅក្នុងក្របខ័ណ្ឌនៃបណ្ដាកម្មវិធី សហប្រតិបត្តិការអំពីសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ ដែលកំពុងបានជំរុញយ៉ាងខ្លាំង
រវាង វៀតណាមជាមួយប្រទេសឡាវ និងកម្ពុជា។ លោក Vo Sy Luc សមាជិកក្រុម
ប្រឹក្សារ នៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម បានអោយដឹងថា÷
“ ពេលដែលយើងខ្ញុំកសាងផ្ទៃដីកៅស៊ូនៅឡាវនិងកម្ពុជា។ យើងខ្ញុំជានិច្ចកាល គោរពផលប្រយោជន៍របស់ប្រជាជននៅទីនេះ និងជានិច្ចកាលយកចិត្តទុកដាក់
កសាងផ្ទះសម្បែង សាលារៀន វត្ត…។ល។ នៅក្នុងបណ្ដាតំបន់ដែលមានគំរោង
ការណ៍។ សម្ព័ន្ធក្រុមហ៊ុនកៅស៊ូវៀតណាមអះអាងថា÷ នឹងបន្តអភិវឌ្ឍន៍និងវិនិ
យោគចូល មកបណ្ដាគំរោងការណ៍ដាំកៅស៊ូនៅឡាវនិងកម្ពុជា តាមស្មារតីនៃកិច្ច
សហប្រតិបត្តិការ រវាងរដ្ឋាភិបាលនៃប្រទេសនានា ហើយប្រជាជននឹងទទួលបាន ផលពីបណ្ដាគំរោងការណ៍នេះ។”
ក្នុងរយះពេលកន្លងទៅ ក្នុងពេលអនុវត្តគំរោងការណ៍ដាំកៅស៊ូនៅកម្ពុជា
សម្ព័ន្ធក្រុមហ៊ុន កៅស៊ូវៀតណាម បានវិនិយោគកសាងផ្ទះចំនួនជាង ៣០០០ខ្នង់ សំរាប់កម្មករក្នុងតំបន់ រួមជាមួយប្រព័ន្ធអគ្គីសនី ទឹកស្អាត សាលារៀន…ជាដើម៕
|
សម្ព័ន្ធក្រុមហ៊ុនកៅស៊ូវៀតណាមបន្តអនុវត្តបណ្ដាគំរោងការណ៍នៅឡាវនិងកម្ពុជា(nguyentandung.org) |