សម្ព័ន្ធក្រុមហ៊ុន TATA ស្វែងរកឱកាសវិនិយោគលើគ្រឿងម៉ាស៊ីនកសិកម្មនៅ Can Tho

(VOVWORLD) - លោក Gajanan Hujare អគ្គនាយកទទួលបន្ទុកទីផ្សារវៀតណាមនិង ឡាវរបស់ TATA បានសម្ដែងនូវគោលបំណងចង់ឲ្យថ្នាក់ដឹកនាំទីក្រុង Can Tho ជួយសម្រួលដល់ការតភ្ជាប់ក្រុមហ៊ុនជាមួយ នឹងប្រជាកសិករនៅក្នុង តំបន់ដើម្បីឧទ្ទេសនាមអំពីគ្រឿងម៉ាស៊ីន បច្ចេកវិទ្យាទំនើបលើវិស័យ កសិកម្ម តាមនោះបង្កើនជម្រើសក៏ដូចជាផលប្រយោជន៍សម្រាប់ប្រជាជន។
សម្ព័ន្ធក្រុមហ៊ុន TATA ស្វែងរកឱកាសវិនិយោគលើគ្រឿងម៉ាស៊ីនកសិកម្មនៅ Can Tho - ảnh 1 ទិដ្ឋភាពនៃជំនួបធ្វើការ។ (រូបថត៖ TTXVN)

នាថ្ងៃទី២៩ កក្កដា នៅទីក្រុង Can Tho ថ្នាក់ដឹកនាំទីក្រុងបានជួបធ្វើ ការជាមួយតំណាងសម្ព័ន្ធក្រុមហ៊ុន TATA (ឥណ្ឌា) អំពីបញ្ហាបរិយាកាសវិនិ យោគនិងឱកាសធ្វើអាជីវកម្មគ្រឿងម៉ាស៊ីនកសិកម្មនៅទីក្រុង។

លោក Gajanan Hujare អគ្គនាយកទទួលបន្ទុកទីផ្សារវៀតណាមនិង ឡាវរបស់ TATA បានសម្ដែងនូវគោលបំណងចង់ឲ្យថ្នាក់ដឹកនាំទីក្រុង Can Tho ជួយសម្រួលដល់ការតភ្ជាប់ក្រុមហ៊ុនជាមួយនឹងប្រជាកសិករនៅក្នុង តំបន់ដើម្បីឧទ្ទេសនាមអំពីគ្រឿងម៉ាស៊ីន បច្ចេកវិទ្យាទំនើបលើវិស័យ កសិកម្ម តាមនោះបង្កើនជម្រើសក៏ដូចជាផលប្រយោជន៍សម្រាប់ប្រជាជន។

រីឯខ្លួនវិញ លោក Nguyen Thanh Dung អនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុង Can Tho បានសន្យាជួយសម្រួលយ៉ាងល្អបំផុតដល់ការ ធ្វើអាជីវកម្មរបស់ TATA ដោយសារការធ្វើយន្តូបនីយកម្មកសិកម្មគឺជា ទិសដៅមួយក្នុងចំណោមទិសដៅអភិវឌ្ឍរបស់ទីក្រុង Can Tho៕

ប្រតិកម្មទៅវិញ

ផ្សេងៗ