សម្ព័ន្ធសមាគមយុវជនវៀតណាមរំលឹកខួបលើកទី៦១នៃទិវាប្រពៃណី
(VOVWORLD) -នាយប់ថ្ងៃទី៨តុលា នៅទីក្រុងហូជីមិញ មជ្ឈឹមសម្ព័ន្ធសមាគមយុវជន វៀតណាម បានរៀបចំពិធីរំលឹកខួបលើកទី ៦១នៃទិវាប្រពៃណីសម្ព័ន្ធសមាគមយុវជន វៀតណាមថ្ងៃទី១៥តុលា។
ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី៦១នៃទិវាប្រពៃណីសម្ព័ន្ធសមាគមយុវជនវៀតណាម |
នៅក្នុងពិធីនេះ សម្ព័ន្ធសមាគមយុវជនវៀតណាមបានលើកតម្កើង និងប្រគល់ពានរង្វាន់ “ថ្ងៃទី ១៥តុលា” សម្រាប់គំរូឆ្នើម៥៧នាក់ ដែលជាយុវជនគំរូ ក្នុងសកម្មភាពនានារបស់សម្ព័ន្ធសមាគមផងដែរ។ លោក Nguyen Minh Tam អនុ ប្រធានសម្ព័ន្ធសមាគមយុវជនទីក្រុង Thu Dau Mot ខេត្ត Binh Duong បានឲ្យដឹងថា៖
“ខ្ញុំឃើញថា ការលើកតម្កើងត្រូវទៅនឹងពិធីបុណ្យធំៗដូច្នេះ គឺរួមចំណែក លើក ទឹកចិត្តយុវជនម្នាក់ៗនិងធ្វើឲ្យសកម្មភាពរបស់សម្ព័ន្ធសមាគមកាន់តែបានរីកសាយ ភាយ។ តាមនោះជួយឲ្យសមាជិកសម្ព័ន្ធយុវជន ឃើញបាននូវតួនាទីនិងភារកិច្ចរបស់ខ្លួន ដើម្បីហាត់ពត់លត់ដំឲ្យកាន់តែល្អប្រសើរថែមទៀត”៕