សម័យប្រជុំគណៈកម្មាធិការចំរុះពាណិជ្ជកម្មវៀតណាម-ម៉ាឡេស៊ីលើកទី២។
(VOV) /  
|
រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang |
VOV-នាព្រឹកថ្ងៃទី៧មិនានៅក្រុងហាណូយ នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រី
សេដ្ឋកិច្ចអាស៊ានលើកទី១៩ (ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩មិនា)បានប្រព្រឹត្តទៅ
សម័យប្រជុំលើកទី២គណៈកម្មាធិការចំរុះពាណិជ្ជកម្មវៀតណាម-ម៉ាឡេស៊ី។
សម័យប្រជុំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu
Huy Hoang និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិនិងឧស្សាហកម្មម៉ាឡេស៊ី
Dato Sri Mustapa Mohamed ធ្វើសហអធិបតី។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួង
ឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang បានឲ្យដឹងថា៖
“ក្រោយសម័យប្រជុំលើកទី១នាខែវិច្ឆកាឆ្នាំ២០០៩មក ទំនាក់ទំនង
សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងម៉ាឡេស៊ីអំពីនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មបានមានជំហានអភិវឌ្ឍន៍ថ្មីគួរឲ្យកត់សម្គាល់។ ទំនាក់ទំនងនយោបាយរវាងវៀតណាមនិងម៉ាឡេស៊ីកំពុងប្រព្រឹត្តទៅដ៏ល្អប្រសើរនិងបាន កត់សម្គាល់ដោយបណ្ដាដំណើរទស្សនកិច្ចនិងជំនួបសន្ទនារវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះប្រទេសទាំងពីរក៏បានផ្លាស់ប្តូរ
ដំណើរទស្សនកិច្ចការងារថ្នាក់ក្រសួងផ្នែក ទំនាក់ទំនងរវាងប្រទេសទាំងពីរ
បន្តបានបង្កើនថែមទៀតក្នុងឆ្នាំ២០១៣ក្នុងពេលយើងរំលឹកខួបអនុស្សាវរីយ៍
លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ៕”
-VOV