សម័យប្រជុំគណៈកម្មាធិការបញ្ជាកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន
|
សម័យប្រជុំគណៈកម្មាធិការបញ្ជាកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន (VOV) |
Vovworld-នាថ្ងៃទី២៧តុលានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជា
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh និងសមាជិករដ្ឋាភិបាលចិន
លោក Jang Jiechi បានធ្វើអធិបតីសម័យប្រជុំលើកទី៧គណៈកម្មាធិការបញ្ជាកិច្ច
សហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន។ ភាគីទាំងពីរបានឯកភាពបង្កលក្ខណៈ
ងាយស្រួលដើម្បីជំរុញការជួបប្រាស្រ័យសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ជំរុញអនុវត្តប្រកបដោយប្រសិទ្ធភាពកម្មវិធីសកម្មភាពលាតត្រដាងទំនាក់ទំនង
ដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-ចិនជាដើម។ ភាគីទាំងពីរបាន
ឯកភាពអនុវត្តម៉ឹងម៉ាត់ឯកសារចំនួន៣ស្ដីពីព្រំដែនលើដីគោកវៀតណាម-ចិន
សហការដោះស្រាយទាន់ពេលវេលាបញ្ហាកើតមានឡើងក្នុងការងារគ្រប់គ្រង
ព្រំដែន។ ភាគីទាំងពីរបានចាត់ទុកថា ការដោះស្រាយសមស្របបញ្ហានៅសមុទ្រ
មានអត្ថន័យសំខាន់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរអនុវត្ត
មឺងម៉ាត់ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ ដោយ
ផ្អែកទៅលើកិច្ចព្រមព្រៀងស្ដីពីគោលការណ៍សារវន្តបញ្ជាណែនាំដោះស្រាយ
បញ្ហានៅសមុទ្រវៀតណាម-ចិន ជំរុញយន្តការចរចារអំពីបញ្ហានៅសមុទ្រ។
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាល
គោរពការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ
ជាមួយចិន។ លោក Pham Binh Minh ក៏បានលើកច្បាស់នូវទស្សនៈគោលជំហរ
របស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត។ នោះគឺវៀតណាមជានិច្ចកាលអាទិ
ភាពតាមរយៈសន្តិវិធីដើម្បីរួមជាមួយចិនដោះស្រាយជំលោះការខ្វែងគំនិតនៅ
សមុទ្រខាងកើតលើមូលដ្ឋានគោរពការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំនៃប្រទេស
ទាំងពីរ កិច្ចព្រមព្រៀងស្ដីពីគោលការណ៍សារវន្តបញ្ជាណែនាំដោះស្រាយបញ្ហា
នៅសមុទ្រវៀតណាម-ចិន ច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជា
ជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២និងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់
ភាគីនានានៅសមុទ្រខាងកើត (DOC)៕