សម័យប្រជុំលើកទិ១៩គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី
|
សម័យប្រជុំលើកទិ១៩គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី |
(VOV)_នាថ្ងៃទី២១ កញ្ញា នៅទីក្រុងSaint Petersburg (ប្រទេសរុស្ស៊ី) បានប្រព្រឹត្ត
ទៅកិច្ចប្រជុំលើកទី១៩ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី ស្ដីអំពីកិច្ចស
ហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ។ គណៈប្រតិភូវៀតណាមដឹកនាំ
ដោយឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានដំណើការកិច្ចប្រជុំជាមួយគណៈ
ប្រតិភូរដ្ឋាភិបាលរុស្ស៊ី ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ទីមួយ លោក Igor Shuvalov។
នៅទីនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវស្ថានភាពអនុវត្តអនុស្សារណះ របស់កិច្ច
ប្រជុំលើកទី១៨ ហើយឯកភាពថា៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ
យោគ ក្នុងឆ្នាំកន្លងទៅ បានអភិវឌ្ឍន៍ល្អ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន
បន្ទាប់ពីកិច្ចប្រជុំឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានវាយតំលៃថា៖កិច្ច
ប្រជុំលើកទី១៩ នេះទទួលបានជោគជ័យ។ រីឯ ឧបនាយករដ្ឋមន្ត្រី ទីមួយ លោក Igor
Shuvalov សង្ឃឹមថា៖ នាពេលខាងមុខនេះ ភាគីទាំងពីរនឹងបន្តខំប្រឹងប្រែងទទួល
អោយបានកិច្ចព្រមព្រៀង ក្នុងវិស័យធនាគារ សំណង់ ថាមពល ទេសចរណ៍ បង្កលក្ខណះ
ងាយស្រួលដើម្បីបង្កើនការវិនិយោគទ្វេភាគី។ ឧបនាយករដ្ឋមន្ត្រី ទីមួយ លោក Igor
Shuvalov ក៏បានសង្កត់ធ្ងន់ទៅលើចំណងមិត្តភាពពិសេសរវាងវៀតណាមនិងរុស្ស៊ី ជា
និច្ចកាលមានលក្ខណះងាយស្រួល ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី។
បញ្ជប់កិច្ចប្រជុំលើកនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung
និងឧបនាយករដ្ឋមន្ត្រី ទីមួយ រុស្ស៊ី លោក Igor Shuvalov បានចុះហត្ថលេខាលើ
អនុស្សារណះយោគយល់គ្នា នៃកិច្ចប្រជុំលើកទី១៩ គណៈកម្មាធិការអន្តររដ្ឋាភិបាល
វៀតណាម-រុស្ស៊ី ស្ដីអំពីកិច្ចសហប្រតិបត្តិការសេដុ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស៕