សម័យសួរដេញដោលសមាជិកសមាជិការសភាបានបញ្ចប់ប្រកបដោយជោគជ័យ
(VOVWORLD) /  
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានថ្លែងមតិក្នុងសម័យសួរដេញដោល (Image: VOV) |
Vovworld-ខ្លឹមសារឆ្លើយសំនួរដេញដោលបានឆ្លុះបញ្ជាំងនឹងបំណងប្រាថ្នា
របស់អ្នកបោះឆ្នោត
ថ្លែងមតិបញ្ចប់រយៈពេល៣ថ្ងៃសួរដេញដោលនិងឆ្លើយសំនួរដេញដោលរបស់នាយករដ្ឋមន្ត្រីនិងសមាជិករដ្ឋាភិបាលចំនួន៤រូប ប្រធានរដ្ឋសភាវៀតណា
មលោក Nguyen Sinh Hung បានអះអាងថាសម័យសួរដេញដោលទទួលបាន
លទ្ធផលជាច្រើន។ បណ្ដាបញ្ហាសួរដេញដោលបានឆ្លុះបញ្ចាំងនឹងបំណងប្រាថ្នា
របស់អ្នកបោះឆ្នោត បរិយាកាសសួរដេញដោលស្មោះត្រង់មានចរិតលក្ខណៈ
ស្ថាបនា។ មុននោះផ្នែកឆ្លើយសំនួរដេញដោលរបស់នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានប្រមូលផ្ដុំទៅលើដំណោះស្រាយត្រួតពិនិត្យអតិផរណា គ្រប់គ្រង
វារីអគ្គិសនីជាដើម។ ចំពោះការងឿងឆ្ងល់របស់សមាជិកសមាជិការសភាអំពីការ
ដែលអតិផរណត្រឡប់ឡើងវិញ ក្នុងពេលដែលចំណាយហួសកំរិតថវិការដ្ឋនិង
ការផ្សព្វផ្សាយប័ណ្ណជាតិរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះ
អាងថា៖
“ការបង្កើនចំណាយហួសកំរិតថវិការរដ្ឋពី៤,៨ឡើង៥,៣% GDP និងផ្សព្វ
ផ្សាយប័ណ្ណជាតិរដ្ឋាភិបាលប្រមាណ១៧០លានលានដុងប្រសិនបើយើងធ្វើ
ព្រមៗគ្នាបណ្ដាដំណោះស្រាយនោះគោលដៅកំណើន GDP ឆ្នាំ២០១៤និង
២០១៥ ត្រួតពិនិត្យអតិផរណាប្រមាណ៧%ទន្ទឹមនឹងនោះរក្សាបានស្ថិរភាព
ម៉ាក្រូសេដ្ឋកិច្ចគឺអាចអនុវត្តបាន។”
ផ្តោតទៅលើស្ថានភាពកសាងនិងដាក់ឲ្យសកម្មភាពវារីអគ្គិស្នី នាយករដ្ឋមន្ត្រី
បាន អះអាងថា៖
“ចំពោះបណ្ដារោងចក្រវារីអគ្គិសនីកំពុងធ្វើសកម្មភាព យើងត្រូវត្រួតពិនិត្យ
ឡើង វិញសុវត្ថិភាពនៃសំណងសាងសង។ ទី ២ គឺ យើងត្រូវបំពេញបន្ថែមដំណើរ
ការ គ្រប់គ្រងបឹងផ្ទុកឲ្យសមស្របនឹងបំរ៉ែបំរួលក្នុងការពិតជាក់ស្តែង។ យើងត្រូវ ប្រកាសច្បាស់លាស់ឲ្យប្រជាជនដឹងអំពីសកម្មភាពនៃវារីអគ្គិសនីយ៍។ គណៈកម្មា ធិការប្រជាជនក្នុងតំបន់នានាត្រូវទទួលខុសត្រូវគ្រប់គ្រងបណ្ដាវិនិយោគិនអនុវត្ត ដ៏ត្រឹមត្រូវសកម្មភាពនៃសំណងសាងសងវារីអគ្គីសនីយ៍។ ទី ៣ គឺ យើងត្រូវស្រាវ ជ្រាវនិងនាំចេញគោលនយោបាយសំរាប់ជនក្រីក្រក្នុងតំបន់វារីអគ្គីសនីយ៍។ ទី ៤ គឺ ត្រួតពិនិត្យនិងបន្ថែមយន្តការដើម្បីស្នើឲ្យវិនិយោគិនអនុវត្តតាមកិច្ចសន្យាអំពី ការដាំដុះព្រៃឡើងវិញដែលត្រូវបានបាត់បងក្នុងរយៈពេលកសាងវារីអគ្គីសនីយ៏”
ថ្លែងមតិបូកសារុបសម័យសួរដេញដោលនិងឆ្លើយការសួរដេញដោល ប្រធាន
រដ្ឋ សភាវៀតណាម លោក Nguyen Sinh Hung បានអះអាងថា៖
“នេះគឺជាសម័យសួរដេញដោលបានប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពក្នុង
បរិយាកាសស្មោះត្រងនិងស្ថបនា។ បន្ទាប់ពីការសួរដេញដោលនេះ រដ្ឋសភានឹង
ស្នើឲ្យនាយករដ្ឋមន្ត្រី បណ្ដាក្រសួង បន្តអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា
ដែល ទាក់ទិនដល់សម័យប្រជុំចំនួន ៣ មុនៗ។ ខ្ញុំស្នើឲ្យរដ្ឋសភាអនុញ្ញាត្តឲ្យ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រៀមរៀបចំសេចក្តីសម្រេចចិត្តសួរដេញ ដោលនៅសម័យប្រជុំលើកទី ៦៕”
-VOVWORLD