សម្រេចបានកិច្ចព្រមព្រៀងស្តីពីការធានាសុវត្ថិភាពសម្រាប់អ្នកជំនាញការដែលមកដល់កន្លែងធ្លាក់យន្តហោះ MH17
|
កម្លាំងជួយសង្គ្រោះស្វែងរុកសាកស័ពជនរងគ្រោះក្នងការធ្លាក់
យន្តហោះ MH17 (រូបថតៈ AFP/TTXVN) |
(VOVworld)-បណ្តាតំណាងចូលរួមកិច្ចចរចាររបស់ក្រុមជួបប្រាស្រ័យត្រីភាគីស្តីអំពី
អ៊ុយក្រែន រួមមានរុស្ស៊ីអ៊ុយក្រែន និងអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅទ្វិប
អឺរ៉ុប ( OSCE) រួមជាមួយតំណាងនៃសាធារណរដ្ឋប្រជាមានិតស្វ័យប្រកាស Donetsk
បានយល់ ព្រមគ្នាថា នឹងធានាសុវត្ថិភាពសម្រាប់អ្នកជំនាញការអន្តរជាតិដែលមក
ដល់កន្លែង ធ្លាក់យន្តហោះ MH17របស់ម៉ាឡេស៊ី។
សេចក្តីជូនដំណឹងនេះ នាំចេញដោយ OSCE លើសច្បាស់ថា ត្រូវធានាសុវត្ថិ
ភាពអ្នកជំនាញការសំដៅ ស៊ើបអង្កេតមូលហេតុធ្លាក់យន្តហោះ MH17 នាថ្ងៃ១៧
កក្កដា បណ្តាលឲ្យមនុស្ស ចំនួន២៩៨នាក់ត្រូវស្លាប់។ លើសពីនេះទៀត ភាគី
នានាក៏សម្រេចបានកិច្ចព្រមព្រៀង ត្រួតពិនិត្យព្រំដែនរវាងរុស្ស៊ីជាមួយអ៊ុយក្រែន៕