ស៊ីរីតែងតាំងនាយករដ្ឋមន្រ្តីថ្មី
|
ទីក្រុង Aleppo របស់ស៊ីរី (រូបថតៈ Internet) |
(VOV)-តាមស្ថានីយ៌ទូរទស្សន៌ជាតិស៊ីរីថា នាថ្ងៃទី៦សីហាឧបនាយករដ្ឋមន្រ្តី Omar
Ghalawanji ត្រូវបានតែងតាំងជាអ្នកដឹកនាំថ្មីរបស់រដ្ឋាភិបាលស៊ីរី។ ដំណឹងអំពីការ
តែងតាំងលោក Ghalawanji បាននាំចេញបន្ទាប់ពីរយៈពេលប៉ុន្មានម៉ោងដែលមាន
ព័ត៌មានជាផ្លូវការថា នាយករដ្ឋមន្ត្រី Riyad Hijab ត្រូវ ទម្លាក់ពីដំណែងដោយគ្មាន
មូលហេតុ។ ក៏ក្នុងថ្ងៃដ៏ដែល រដ្ឋមន្រ្តីហិរញ្ញវត្ថុស៊ីរី Mohammed Jlailati បដិសេធចំ
ពោះព័ត៌មានថា លោកត្រូវកងទ័ពរដ្ឋាភិបាលចាប់ឃុំខ្លួន។ ក្នុងការទាក់ទងតាម
ទូរសព្ទទៅកាន់ស្ថាននីយ៌ទូរទស្សន៌ជាតិស៊ីរី លោក Jlailati ចាត់ទុកថា នេះជា
ឧបាយកលសំដៅបំបែកបំបាក់រដ្ឋអំណាច Damacus៕