សារទូរលេខអបអរសាទររបស់បណ្ដាគណបក្ស ក្នុងឱកាលរំលឹកខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម
(VOVWORLD) - គណបក្សនយោបាយ និងមេដឹកនាំគណបក្សនយោបាយបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការតស៊ូ ដណ្ដើមឯករាជ្យជាតិ និងរំដោះប្រទេសកាលពីមុន និងក្នុងបុព្វហេតុកសាងប្រទេសសង្គមនិយមនាបច្ចុប្បន្ន ដោយចាត់ទុក វៀតណាមជាគំរូដ៏ភ្លឺស្វាង។
រូបថត៖ ទស្សនាវដ្តីឃោសនាអប់រំ |
ក្នុងឱកាសរំលឹកខួបលើកទី៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២០) គណបក្សនយោបាយ និងមេដឹកនាំគណបក្សនយោបាយនៅលើពិភពលោក រួមទាំងមិត្តភក្តិ និងអង្គការអន្តរជាតិនានាបានបន្តផ្ញើសារទូរលេខអបអរសាទរចំពោះគណៈកម្មាធិការមជ្ឈិម និងថ្នាក់ដឹកនាំនៃបក្សកុម្មុយនិស្តវៀតណាម ដែលក្នុងនោះមាន៖ គណបក្សកុម្មុយនីស្តនៃសហព័ន្ធរុស្ស៊ី គណបក្សកុម្មុយនីស្តជប៉ុន គណបក្សពលករប្រេស៊ីល គណបក្សកុម្មុយនីស្តបេឡារុស្ស គណបក្សកុម្មុយនីស្តបូលីវី គណបក្សចលនាឆ្វេងនិយមសាធារណរដ្ឋដូមីនីក គណបក្សប្រជាជនម៉ុងហ្គោលី គណបក្សកុម្មុយនីស្តប៉េរូ គណបក្សកុម្មុយនីស្តអ៊ុយក្រែន គណបក្សកុម្មុយនិស្ត អ៊ុយរូហ្គាយ គណបក្សកុម្មុយនីស្តរុស្ស៊ី គណបក្សកុម្មុយនីស្តអាល្លឺម៉ង់ គណបក្សកុម្មុយនីស្តអាហ្សង់ទីន គណបក្សរណសិរ្សកូស្តារី កាគណបក្សកុម្មុយនិស្តដាណឺម៉ាក គណបក្សកុម្មុយនីស្តម៉ិកស៊ិក គណបក្សកុម្មុយនីស្តទួរគី គណបក្សកុម្មុយនិស្តស៊ុយអ៊ែត ជាដើម។
គណបក្សនយោបាយ និងមេដឹកនាំគណបក្សនយោបាយបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការតស៊ូ ដណ្ដើមឯករាជ្យជាតិ និង រំដោះប្រទេសកាលពីមុន និងក្នុងបុព្វហេតុកសាងប្រទេសសង្គមនិយមនាបច្ចុប្បន្ន ដោយចាត់ទុក វៀតណាមជាគំរូដ៏ភ្លឺស្វាង ហើយជាប្រភពបំផុសគំនិត ដើម្បីគណបក្សនានាបន្តតស៊ូដើម្បីសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍របស់បណ្ដាប្រទេសនៅលើពិភពលោក ព្រមទាំងសម្តែងនូវគោលបំណងចង់បន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាមួយបក្សកុម្មុយនីស្តវៀតណាម៕