សារព័ត៌មានកម្ពុជាសរសើរកេរ្តិ៍ដំណែលរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong
VOV - កម្ពុជា -  
(VOVWORLD) - សារព័ត៌មានកម្ពុជាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានបន្តចុះផ្សាយព័ត៌មានជាច្រើនអំពីការទទួលមរណភាពរបស់អគ្គលេខាគណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong រួមជាមួយនឹងការវាយតម្លៃ បង្ហាញពីការកោតសរសើរ ចំពោះបុគ្គលិក លក្ខណៈ របស់លោកអគ្គលេខាបក្ស ក៏ដូចជា សមិទ្ធិផលទាំងកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស។
សារព័ត៌មានកម្ពុជាបានចុះផ្សាយព័ត៌មានអំពីអគ្គលេខាបក្ស លោក Nguyen Phu Trong (ប្រភពរូបភាព៖ VOV -កម្ពុជា) |
បន្ទាប់ពីបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមបានប្រកាសព័ត៌មានអំពីមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong សារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានឈានមុខជាច្រើននៅកម្ពុជាមានដូចជា៖ វិទ្យុជាតិកម្ពុជា ស្ថានីយ៍ទូរទស្សន៍កម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កាសែតអេឡិចត្រូនិក Fresh News កាសែតភូមិថ្មី គេហទំព័រ Dap News ... បានចុះផ្សាយព័ត៌មាននិងសង្ខេបជីវប្រវត្តិរបស់អគ្គលេខាបក្ស Nguyen Phu Trong។
សារព័ត៌មានកម្ពុជាបានវាយតម្លៃថា លោកអគ្គលេខាបក្ស បានលះបង់ការខិតខំប្រឹងប្រែងបម្រើប្រទេសជាតិរហូតដល់ដង្ហើមចុងក្រោយ គឺជាថ្នាក់ដឹកនាំដែលមានឥទិ្ធពលក្នុងបក្សកុម្មុយនិស្តវៀតណាម ប្រកបដោយស្នាដៃឆ្នើមក្នុងការដឹកនាំយុទ្ធនាការប្រឆាំងអំពើពុករលួយ និងពង្រឹងកិត្យានុភាពរបស់បក្ស។ ជាពិសេស សារព័ត៌មានកម្ពុជាបានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលការទូតរបស់វៀតណាម ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជាពិសេសគឺគោលនយោបាយ “ការទូតដើមឫស្សី” មានភាពបត់បែន តាមស្ថានភាពជាក់ស្តែងនីមួយៗ ប៉ុន្តែក៏រឹងមាំ និងខ្ជាប់ខ្ជួនជាមួយនឹងគោលដៅ និងផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនផងដែរ។
អ្នកសារព័ត៌មានល្បីៗមួយចំនួននៅកម្ពុជាបានឆ្លៀតឱកាសនេះបង្ហាញ ពី ក្តីស្រលាញ់ផ្ទាល់ខ្លួន និងកោតសរសើរចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ដោយបញ្ជាក់ថា ប្រជាជនកម្ពុជាចងចាំជានិច្ចថា កងទ័ព និងប្រជាជនស្ម័គ្រចិត្តវៀតណាមបានជួយដោះស្រាយបញ្ហារំដោះប្រទេសកម្ពុជាចេញពីគ្រោះមហន្តរាយប្រល័យពូជសាសន៍។ អ្នកកាសែត បេន សុខហ៊ាន ប្រធាននាយកដ្ឋាននយោបាយនៃកាសែតខ្មែរថាមស៍បានលើកឡើងថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាថ្នាក់ដឹកនាំឆ្នើមដែលមានការរួមចំណែកយ៉ាងធំធេងចំពោះកិច្ចការបរទេសរបស់វៀតណាម រួមទាំងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា។
“លោកអគ្គលេខាបក្ស Nguyen Phu Trong បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ជាពិសេស លោកអគ្គលេខាបក្ស ត្រូវបានប្រជាជនកម្ពុជាជាច្រើនចាត់ទុកថា ជាអ្នកនយោបាយឆ្នើម ដែលបានជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការរវាងបក្សកាន់អំណាចទាំងពីរ ឱ្យកាន់តែមានភាពស្អិតរមួត និងស្និទ្ធស្នាលជាងមុន”៕
VOV - កម្ពុជា