សារព័ត៍មានអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម
|
រូបថត អិនធឺណែត |
(VOV)_កាសែតហិរញ្ញវត្ថុរបស់អាល្លឺម៉ង់ នាថ្ងៃទី២ មករា បានមានបទសរសេរ
១ដោយសង្កត់ធ្ងន់ថា៖វៀតណាមនឹងឆ្ពោះទៅរូបសណ្ឋានកំណើនចីរភាពថ្មី ដោយ
ផ្អែកទៅលើការជំរុញខ្លាំងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាខ្ពស់ និងខឿនសេដ្ឋកិច្ចបៃតង១
បញ្ញា។កាសែតនេះបានដកស្រង់បណ្ដាតួរលេខថ្មីបំផុតរបស់វៀតណាម ដូចជា៖មាន
កំណើនជិត៦%ក្នុងឆ្នាំ ២០១៤ ជាកំរិតខ្ពស់បំផុតក្នុងរយៈពេល៤ឆ្នាំកន្លងទៅ។ កំរិតអតិផរណាគឺ៤,០៩% ជាកំរិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងទៅ។ ក៏តាមកា
សែតនេះថា៖ឆ្នាំ២០១៤ វៀតណាមបានបង្កើតការងារថ្មីសំរាប់ពលករចំនួនជាង១
លាននាក់ ហើយរក្សារបានកំរិតបាត់អាជិព២,០៨%។
បទសរសេរនេះក៏វាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងធ្វើសមាហរណកម្មអន្ត
រជាតិ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីធានាការអភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាព ទាក់ទាញទុនវិនិ
យោគពីបរទេសច្រើនជាង តាមនោះ វៀតណាមជិតសម្រេចការចរចារអំពីកិច្ចព្រម
ព្រៀងពាណិជ្ជសកម្មសេរីអន្តរជាតិនានាជាមួយ និងអាមេរិក និងសម្ព័ន្ធភាពគយ
(រួមមានរុស្ស៊ី Belarus Kazakhstan )ផងដែរ៕