សាស្ត្រាចារ្យទទួលរង្វាន់ ណូបែលរូបវិទ្យាជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងនិស្សិតវៀតណាម

(VOVWORLD) -"ខ្ញុំមានក្ដីសង្ឃឹមថាក្នុងរយៈពេល ៣០ ឆ្នាំ ខាងមុខ យុវជនវ័យក្មេងមួយចំនួនរបស់វៀតណាមអាចប្រើប្រាស់គ្រឿងម៉ាស៊ីនទំនើប ដើម្បីរកឃើញអាថ៌កំបាំងនៃគ្រាប់ Quark ក៏ដូចជាសមាសធាតុតូចបំផុតរបស់ចក្រក្រវាឡ។
សាស្ត្រាចារ្យទទួលរង្វាន់ ណូបែលរូបវិទ្យាជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងនិស្សិតវៀតណាម  - ảnh 1សាស្រ្តាចារ្យដែលទទួលបានរង្វាន់ ណូបែល រូបវិទ្យា ឆ្នាំ ១៩៩០ លោក Jerome Isaac Friedman  ជួបសំណេះសំណាលសិស្សានុសិស្ស និស្សិតវៀតណាម

ថ្លែងមតិទៅកាន់សិស្សានុសិស្ស និស្សិតវៀតណាមក្នុងពិធីជួបសំណេះសំណាល "យើងពិតជាត្រូវបានបង្កើតឡើងដោយពី Quark ដែឫទេ" នារលៀលថ្ងៃទី ៨ សីហា នៅទីក្រុង Quy Nhon នោះ សាស្រ្តាចារ្យដែលទទួលបានរង្វាន់ ណូបែល រូបវិទ្យា ឆ្នាំ ១៩៩០ លោក Jerome Isaac Friedman បានចាត់ទុកថា អ្នកវិទ្យាសាស្ត្រវៀតណាម ជាពិសេសគឺអ្នកសិក្សាស្រាវជ្រាវវ័យក្មេងមានលទ្ធភាពសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើន។ លោកបានចាត់ទុកថា ប្រទេសវៀតណាមនឹងមានអនាគតដ៏ភ្លឺស្វាង ប្រសិនបើវៀតណាមចេះប្រើប្រាស់ ពង្រីកសក្ដានុពលរបស់មនុស្ស និងកម្លាំងនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា។ ក្រៅពីការសិក្សាស្រាវជ្រាវអនុវត្តន៍នោះ ការវិនិយោគលើវិស័យវិទ្យាសាស្រ្ត នឹងបង្កើតលក្ខណៈលោតផ្លោះ និងបើកចេញទិសដៅសម្រាប់ការសិក្សាស្រាវជ្រាវអនុវត្តន៍ តាមនោះរួមរវិភាគទានទៅក្នុងការអភិវឌ្ឍន៍នៃបណ្ដាប្រទេសនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ