សហការការងារព័ត៌មានកិច្ចការបរទេសនៃស្ថាប័នដំណាងវៀតណាមនៅឯបរទេស
|
សហការការងារព័ត៌មានកិច្ចការបរទេសនៃស្ថាប័នដំណាងវៀតណាមនៅឯបរទេស (tuyengiao.vn) |
Vovworld-នាថ្ងៃទី១១សីហានៅទីស្ដីការក្រសួងការបរទេស គណៈកម្មាធិការ
កិច្ចការបរទេសមជ្ឈឹមបក្សនិងគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាបានចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងសហការអំពីការងារព័ត៌មានកិច្ចការបរទេសរបស់
ស្ថាប័នដំណាងវៀតណាមនៅឯបរទេស។ តាមកិច្ចព្រមព្រៀងនេះក្រសួងការ
បរទេសគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមនិងគណៈកម្មាធិការកិច្ចការបរទេស
រដ្ឋសភាបង្កើនការផ្គត់ផ្គង់ព័ត៌មានកំណត់ទិសដៅសំរាប់ស្ថាប័នដំណាងអនុវត្ត
កម្មវិធីជួបប្រាស្រ័យពន្លឿនផ្សព្វផ្សាយជាតិបង្កើនព័ត៌មានផ្សព្វផ្សាយសកម្មភាព
កិច្ចការបរទេសបក្សការទូតរដ្ឋកិច្ចការបរទេសប្រជាជននៅឯបរទេស។ កិច្ចព្រម
ព្រៀងនេះសំដៅពង្រីកតួនាទីតភ្ជាប់របស់ស្ថាប័នដំណាងវៀតណាមនៅឯបរទេស
ក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នរបស់បក្សរដ្ឋសភាវៀតណាម
ជាមួយដៃគូបរទេស៕