សហគមន៍ជនវៀតណាមនៅកម្ពុជាមានមោទនភាពនិងជឿជាក់ទៅលើជោគជ័យនៃមហាសន្និបាតបក្សលើកទី១៣

(VOVWORLD) - លោក Nguyen Thanh Dung ប្រធានក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា នាយកធនាគារ Agribank សាខាកម្ពុជា បានចែករំលែកថា សហគមន៍សហ គ្រាសវៀតណាមនៅកម្ពុជា តែងតែតាមដានយ៉ាងដិតដល់គោលជំហររបស់ បក្ស គោលនយោបាយរបស់រដ្ឋ ដើម្បីអនុវត្តឲ្យបានល្អបំផុតនូវភារកិច្ចដែល បានប្រគល់ជូន។ 
ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមដែលនឹងប្រព្រឹត្តទៅយ៉ាងឆាប់ៗនេះនៅទីក្រុងហាណូយ តំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការនៅកម្ពុជា សុទ្ធ តែអះអាងនូវការជឿជាក់ទៅលើតួនាទី ដឹកនាំរបស់បក្សក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ។
សហគមន៍ជនវៀតណាមនៅកម្ពុជាមានមោទនភាពនិងជឿជាក់ទៅលើជោគជ័យនៃមហាសន្និបាតបក្សលើកទី១៣ - ảnh 1លោក Nguyen Thanh Dung ប្រធានក្លឹប
ធុរកិច្ចវៀតណាមនៅកម្ពុជា នាយកធនាគារ Agribank សាខាកម្ពុជា។ (រូបថត៖ VOV)

លោក Nguyen Thanh Dung ប្រធានក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា នាយកធនាគារ Agribank សាខាកម្ពុជា បានចែករំលែកថា សហគមន៍សហ គ្រាសវៀតណាមនៅកម្ពុជា តែងតែតាមដានយ៉ាងដិតដល់គោលជំហររបស់ បក្ស គោលនយោបាយរបស់រដ្ឋ ដើម្បីអនុវត្តឲ្យបានល្អបំផុតនូវភារកិច្ចដែល បានប្រគល់ជូន។ ក្នុងអាណត្តិមហាសន្និបាតលើកទី១២របស់បក្ស ចាប់ពីឆ្នាំ ២០១៦ដល់ឆ្នាំ ២០១៩ កំណើនសេដ្ឋកិច្ចរបស់វៀតណាមតែងតែស្ថិតនៅ កម្រិតខ្ពស់បើធៀបនឹងកម្រិតជាមធ្យមរបស់ប្រទេសផ្សេងៗក្នុងតំបន់។ ជាពិសេស ក្នុងឆ្នាំ២០២០ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស តិចតួចលើពិភពលោកដែលសម្រេចបានកំណើនវិជ្ជមាន ដោយមិនអើពើ ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជម្ងឺ Covid-19 នោះឡើយ។ លោក Nguyen Thanh Dung បានឲ្យដឹងថែមទៀត ថា៖ “សហគ្រាសវៀតណាម មិនថានៅក្នុងស្រុកឬនៅឯបរទេសទេ សុទ្ធតែ មានក្ដីសប្បាយរីករាយយ៉ាងក្រៃលេង ចំពោះរាល់សមិទ្ធផលដែលប្រទេស យើងសម្រេចបានក្នុងអំឡុងពេល៥ឆ្នាំកន្លងមក ជាពិសេសគឺក្នុងស្ថានភាព លំបាកបំផុតនៃឆ្នាំ២០២០។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស ការប្រតិ បត្តិប្រកបដោយភាពច្នៃប្រឌិតរបស់រដ្ឋាភិបាល ប្រទេសយើងកាន់តែរីក ចម្រើន ប្រជាជនយើងកាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុង អាណត្តិកន្លងទៅ ប្រជាកសិករនៅតំបន់ជនបទបានធ្វើផលិតកម្មប្រកប ដោយស្ថិរភាព ហេតុដូច្នេះ ប្រាក់ចំណូលនិងជីវភាពរស់នៅកាន់តែប្រសើរ ឡើង”។
សហគមន៍ជនវៀតណាមនៅកម្ពុជាមានមោទនភាពនិងជឿជាក់ទៅលើជោគជ័យនៃមហាសន្និបាតបក្សលើកទី១៣ - ảnh 2លោក Chau Van Chi ប្រធានសមាគមន៍ខ្មែរ-វៀតណាម។

រីឯលោក Chau Van Chi ប្រធានសមាគមន៍ខ្មែរ-វៀតណាមបានចែក រំលែកថា ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា សុទ្ធតែជឿជាក់ទៅ លើការដឹកនាំរបស់បក្ស ដើម្បីនាំប្រទេសជាតិកាន់តែរីកចម្រើនទាំងខាង សេដ្ឋកិច្ច សន្តិសុខសង្គម ហើយជាពិសេសគឺលើកកំពស់ឋានៈលើឆាកអន្តរ ជាតិ។ លោក Chi បានបន្តថា៖ “សហគមន៍ជនវៀតណាមដែលកំពុងរស់នៅឯបរទេសនិយាយរួមនិង បងប្អូនដើមកំណើតវៀតណាមនៅកម្ពុជានិយាយដោយឡែក មានបំណង ថាមហាសន្និបាតបក្សលើកទី១៣នឹងសម្រេចបានជោគជ័យល្អប្រសើរ ដើម្បីដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត ក៏ដូចជា ជួយប្រជាជនមានជីវភាពរស់នៅកាន់តែគ្រប់គ្រាន់ទៀតផង។ យើងខ្ញុំក៏មាន បំណងថា បក្សនឹងបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់សហគមន៍ ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីកសាងជីវភាពរស់នៅ ប្រកបដោយស្ថិរភាពនិងយូរអង្វែងនៅប្រទេសមិត្តផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ