សហគមន៍ជនវៀតណាមនៅក្រៅប្រទេសឆ្ពោះទៅជនរួមជាតិរងគ្រោះដោយទឹកជំនន់
(VOVWORLD) - រួមដៃជាមួយប្រជាជនទូទាំងប្រទេសឆ្ពោះទៅភាគខាងជើង អង្គការនានា និងសហគមន៍ជនវៀតណាមនៅក្រៅប្រទេស បន្ត បើកការបរិច្ចាគ ដើម្បីជួយប្រជាជនភាគខាងជើងដែលកំពុងរងការខូចខាត ដោយសារព្យុះ ទីហ្វុង Yagi។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh រួមជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូត និងទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅម៉ាឡេស៊ី បានបរិច្ចាគថវិកាជួយឧបត្ថម្ភជនរងគ្រោះ (រូបថត៖ TTXVN) |
នៅក្នុងពិធីរៃអង្គាសនាថ្ងៃទី ១២ ខែកញ្ញា កម្មាភិបាលនិងនិយោជិតទាំងអស់នៃស្ថានទូត និងទីភ្នាក់ងារតំណាងវៀតណាមប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមចំណែកយ៉ាងតិចនូវប្រាក់បៀវត្សរ៍មួយថ្ងៃ ដោយចំនួនសរុបដែលប្រមូលបានចំនួន ៥.៧៩០ រីងហ្គីត (ជាង ១.៣០០ ដុល្លារអាមេរិក)។ សកម្មភាពបរិច្ចាគនឹងបន្តរហូតដល់ថ្ងៃទី ២១ ខែកញ្ញា។
ពីទីក្រុង Pretoria ស្ថានទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូងក៏បានប្រារព្ធពិធីរៃអង្គាសដើម្បីជួយឧបត្ថម្ភ និងជួយប្រជាជនរងផលវិបាកនៃព្យុះទីហ្វុង Yagi ផងដែរ។ កម្មាភិបាល និយោជិត ក៏ដូចជាក្រុមគ្រួសារ ដែលធ្វើការនៅស្ថានទូត និងភ្នាក់ងារតំណាងផ្សេងទៀត ក៏បានយល់ព្រមផ្តល់ប្រាក់បៀវត្សរ៍យ៉ាងតិចមួយថ្ងៃសម្រាប់មនុស្សម្នាក់ៗផងដែរ។ ស្ថានទូត វៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូង អំពាវនាវសហគមន៍វៀតណាមនៅអាហ្រ្វិកខាងត្បូង អាស្រ័យលើលក្ខខណ្ឌ និងសមត្ថភាពរបស់ខ្លួន បរិច្ចាគដើម្បីជួយឧបត្ថម្ភប្រជាជនក្នុងប្រទេស។
នៅសាធារណរដ្ឋឆេក សហព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុប សមាគម ជនវៀតណាមនៅសាធារណរដ្ឋឆេក និងសមាគមជនវៀតណាមនៅអឺរ៉ុបបានបើកការបរិច្ចាគ និងជំនួយហិរញ្ញវត្ថុសម្រាប់ប្រជាជននៅស្រុកកំណើត។ នៅប្រទេសអាល់ហ្សេរី ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបានបើកដំណើរការ និងអំពាវនាវឱ្យមានការបរិច្ចាគដើម្បីចែករំលែកការលំបាក និងការបាត់បង់ជាមួយប្រជាជនវៀតណាមនៅក្នុងតំបន់ដែល រងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះមហន្តរាយធម្មជាតិ។ ប្រាក់ទាំងអស់ដែលបានរៃអង្គាស (ប្រហែល ៧៤០ដុល្លារ) នឹងត្រូវបានផ្ទេរយ៉ាងឆាប់រហ័សមកកាន់តំបន់រងគ្រោះ។
នៅប្រទេសអាល្លឺម៉ង់ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអាល្លឺម៉ង់បានកៀរគរកម្មាភិបាល និងនិយោជិតទាំងអស់របស់ស្ថានទូត និងនៅជាប់ស្ថានទូតឲ្យម្នាក់ៗចំណាយប្រាក់បៀវត្សរ៍ចំនួន៣ថ្ងៃ ដើម្បីផ្គត់ផ្គង់ដល់ជន រងគ្រោះដោយទឹកជំនន់។ ចំនួនទឹកប្រាក់សរុបដែលបានលើកឡើងគឺ ៣.៣៣០ អឺរ៉ូ៕