សហគមន៍ជនវៀតណាមនៅប្រទេសកាណាដាប្រឆាំងជំទាស់អំពើខុសឆ្គងរបស់ចិន

សហគមន៍ជនវៀតណាមនៅប្រទេសកាណាដាប្រឆាំងជំទាស់អំពើខុសឆ្គងរបស់ចិន - ảnh 1
ជនវៀតណាមនិងនិស្សិតនៅប្រទេសកាណាដាចូលរួមការដើរដង្ហែក្បួន
(រូបថតៈ Vietnam+)


(VOVworld)-នាថ្ងៃទី៣១ឧសភា សហកមន៍ជនវៀតណាម និងនិស្សិតវៀតណាម
នៅទីក្រុង Ottawa និងបណ្តាទីក្រុងធំៗដូចជា Montreal និង Toronto នៅប្រទេស
កាណាដាបានដើរដង្ហែក្បួន និងប្រមូលផ្តុំនៅកន្លែងមុខស្ថានទូតចិនប្រចាំនៅប្រ
ទេសកាណាដាសំដៅប្រឆាំងជំទាស់ចំពោះការ ដែលចិនបានដាក់ស្ថានីយ័ខូង
Haiyang Shiyou-៩៨១ចូលជ្រៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ មនុស្ស
ដើរដង្ហែក្បួនជាង២០០នាក់ បានស្លៀកអាវមានរូប ទង់ជាតិព័ណ៌ក្រហមនិងផ្កាយ
ព័ណ៌មាស លើកទង់ជាតិនិងបដា ដែលអះអាងនូវ អធិបតេយ្យភាពចំពោះប្រជុំ
កោះ Hoang Sa និង Truong Sa របស់វៀតណាម ព្រមទាំងអំពាវនាវឲ្យចិនបញ្ឈប់
រាល់សកម្មភាពខុសឆ្គងនិងដកស្ថានីយ៍ខួង Haiyang Shiyou-៩៨១​ចេញពីតំបន់
សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ