សហគមន៍ជនវៀតណាមនៅស្វីសវាយតំលៃខ្ពស់ចំពោះបក្ស រដ្ឋក្នុងការជំរុញកាលានុវត្តន៍

(VOVWORLD) - នៅទីនេះ លោកប្រធានមានបំណងចង់ឲ្យបងប្អូនប្រជាជនបន្តលើកតម្កើងស្មារតី “សាមគ្គីភាព ស្រលាញ់គ្នាទៅវិញទៅមក” ឆ្ពោះទៅមាតុភូមិ រួមចំណែកដល់ប្រជាជនក្នុងប្រទេស រួមដៃគ្នាជំនះជំងឺរាតត្បាតឱ្យបានឆាប់ៗ។

សហគមន៍ជនវៀតណាមនៅស្វីសវាយតំលៃខ្ពស់ចំពោះបក្ស រដ្ឋក្នុងការជំរុញកាលានុវត្តន៍ - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងសហគមន៍ជនវៀតណាមនៅប្រទេសស្វីស (រូបថត៖ Thong Nhat)

ក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធស្វីស នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នៅទីក្រុង Bern ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងសមាគម អង្គការមិត្តភាព និងតំណាងសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅនិងធ្វើការនៅក្នុងរដ្ឋជាច្រើនក្នុងប្រទេសស្វីស។

នៅទីនេះ លោកប្រធានមានបំណងចង់ឲ្យបងប្អូនប្រជាជនបន្តលើកតម្កើងស្មារតី “សាមគ្គីភាព ស្រលាញ់គ្នាទៅវិញទៅមក” ឆ្ពោះទៅមាតុភូមិ រួមចំណែកដល់ប្រជាជនក្នុងប្រទេស រួមដៃគ្នាជំនះជំងឺរាតត្បាតឱ្យបានឆាប់ៗ។

លោកប្រធានរដ្ឋបានស្នើឲ្យកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅស្វីស បំពេញឲ្យបានល្អថែមទៀត ការងារគាំពារប្រជាពលរដ្ឋ ថែរក្សា និងជួយឧបត្ថម្ភដល់ជីវភាពរស់នៅរបស់អាណិកជនវៀតណាម ដើម្បីបងប្អូនប្រជាជនវៀតណាមនៅក្រៅប្រទេសមានសកម្មភាពកាន់តែច្រើនឡើង រួមចំណែកទាំងកម្លាំងកាយនិងកម្លាំងចិត្តដើម្បីកសាងមាតុភូមិ ជាពិសេស រួមចំណែកកសាងប្រទេសវៀតណាមប្រកបដោយភាពសម្បូររុងរឿងប្រកបដោយសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ