សហគមន៍ជនវៀតណាមនៅឯបរទេសអំណរនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤
(VOVWORLD) /  
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវលោក Nguyen Manh Hung (VOV) |
Vovworld-នាយប់ថ្ងៃទី២៦មករា នៅរដ្ឋធានីវៀងច័ន្ទឡាវ ស្ថានទូតវៀតណាមបានរៀបចំរាត្រីជប់លៀងអំណរនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវលោក Nguyen Manh Hung បានរំលឹកផ្នែកលេចធ្លោអំពីសេដ្ឋកិច្ចសង្គមវៀតណាមក្នុងឆ្នាំ២០១៣ ដោយលើកច្បាស់ថា សេដ្ឋកិច្ចប្រទេស
ជាតិបានឆ្លងផុតដំណាក់កាលលំបាកទទួលបានកំរិតកំណើន៥,៤% អតិផរណា
ត្រូវបានរារាំង។ ជាពិសេស រដ្ឋសភាបានអនុម័តលើរដ្ឋធម្មនុញ្ញវៀតណាមបំពេញ
បន្ថែមធ្វើវិសោធនកម្មបង្ហាញនូវឆ័ន្ទះប្តេជ្ញារបស់ប្រជាជាតិទាំងមូលកសាងប្រទេសជាតិសម្បូររុងរឿងប្រជាធិបតេយ្យសមភាពនិងអរិយ្យធម៍។ ឯកអគ្គរដ្ឋទូត Nguyen
Manh Hung បានសម្ដែងក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសនិងកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ ក្នុងនោះតំលៃប្រាក់ពាណិជ្ជកម្ម
រវាងប្រទេសទាំងពីរទទួលបានជាង១ពាន់លានដុល្លារអាមេរិក។ លោក Hoang Van
Khuong អាណិកជនវៀតណាមនៅទីក្រុងវៀងច័ន្ទបានសំណេះសំណាលថា៖
“ក្តីសប្បាយរីករាយយ៉ាងក្រៃលែងពេញចិត្តបំផុតគឺត្រូវបានរដ្ឋាភិបាលវៀតណាម
យកចិត្តទុកដាក់ដល់សហគមន៍ជនវៀតណាមនៅឯបរទេស។ នេះជាប្រការថ្លៃថ្លា
ចំពោះយើងខ្ញុំ។ យើងខ្ញុំចង់និយាយជាមួយកូនចៅគឺទោះបីរស់នៅទីណាក៏ដោយ
រដ្ឋាភិបាលជានិច្ចកាលយកចិត្តទុកដាក់ដល់ជនរួមជាតិនៅឯបរទេស។”
រីឯនៅរដ្ឋធានីឡុង នាយប់ថ្ងៃទី២៦មករា ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសនិងអៀកឡង់ខាងជើងបានសហការជាមួយសមាគមជនវៀតណាមនិង
សមាគមនិស្សិតវៀតណាមនៅអង់គ្លេសរៀបចំពិធីអំណរបុណ្យតេតឆ្នាំមមីឆស័ក
២០១៤។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសនិងអៀកឡង់ខាងជើងលោក
Vu Quang Minh បានជូនពរសហគមន៍ជនវៀតណាមនៅអង់គ្លេសបន្តមានសកម្មភាព
ឆ្ពោះទៅស្រុកកំណើត ជូនពរនិស្សិតរៀនសូត្រឆ្នើមរួមចំណែកឲ្យការអភិវឌ្ឍន៍
ប្រទេសជាតិនាពេលអនាគត។
ក្នុងពេលនោះ នៅទីក្រុង Tel Aviv នាយប់ថ្ងៃដ៏ដែលស្ថានទូតវៀតណាមប្រចាំ
នៅអ៊ីស្រាអែលបានរៀបចំពិធីជួបមុខអំណរនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤ជាមួយ
ការចូលរួមរបស់បងប្អូនអាណិកជននិស្សិតនិងពលករវៀតណាមនៅអ៊ីស្រាអែល។ ដំណាងអណិកជននៅទីនេះបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់
បក្សនិងរដ្ឋនិងអះអាងថា ប្រជាអាណិកជនវៀតណាមនៅអ៊ីស្រាអែលនឹងធ្វើអស់ពី
កំលាំងកាយចិត្តដើម្បីកសាងសហគមន៍កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ អភិវឌ្ឍន៍
សេដ្ឋកិច្ចនិងជានិច្ចកាលឆ្ពោះទៅមាតុប្រទេស៕
-VOVWORLD