សហគមន៍អន្តរជាតិចាំបាច់ត្រូវមានប្រតិកម្មយ៉ាងខ្លាំងចំពោះសកម្មភាពបង្កើនភាពតានតឹងរបស់ចិននៅសមុទ្រខាងកើត

(VOVWORLD) - អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌ មានវៀតណាមប្រចាំនៅទីក្រុង Praha បានដកស្រង់ មតិរបស់អ្នកជំនាញឆែកខ្លះដោយនិយាយថា សហគមន៍អន្តរ ជាតិគួរតែមានប្រតិកម្មដោយម៉ឺងម៉ាត់ដើម្បីទប់ស្កាត់រាល់សកម្មភាពបង្កើនភាពតានតឹងនិងការរំលោភដែនសមុទ្ររបស់ចិនដែលកំពុងកើនឡើងនៅសមុទ្រខាងកើត។

មតិពោលខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីការវិលត្រឡប់របស់នាវាស្ទង់ប្រេង Haiyang-8 របស់ចិន បានបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) និងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។

អ្នកកាសែត Alex Svamberg ជាជំនាញការខាងវិភាគបញ្ហាសន្តិសុខអន្តរជាតិនៃសារព័ត៌មានឆេក (Novinky.cz) បានចាត់ទុកថា ការដែលចិនបានបញ្ចូននាវាស្ទង់ប្រេង Haiyang- 8 រួមជាមួយនាវាការពារអមដំណើរជាច្រើនចូលក្នុងតំបន់ EEZ  របស់វៀតណាម  នៅតំបន់ថ្មប៉ប្រះទឹក Tu Chinh គឺជាការបង្កើនភាពតានតឹង បន្តបន្ទាប់របស់ចិននៅសមុទ្រខាងកើត ដែលជាសកម្មភាពរំលោភលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ជះឥទ្ធិពលអវិជ្ជមានដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់។ សហគមន៍អន្តរជាតិមិនទទួលស្គាល់ចំពោះកោះសិប្បនិម្មិតដែលចិនបានសាងសង់ដោយខុសច្បាប់នៅសមុទ្រខាងកើតនោះទេ។

ក្នុងពេលជាមួយគ្នានោះ លោក Jan Hornat អ្នកជំនាញនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសឆែក (IIR) និងអ្នកប្តេជ្ញា Vaclav Kopecky ជាជំនាញការស្រាវជ្រាវអំពីសន្តិសុខអាស៊ីនៅវិទ្យាស្ថានកិច្ចការអន្តរជាតិឆេក (AMO)  បានវាយតម្លៃថា   រាល់សកម្មភាពឯកតោភាគីរបស់ចិនក្នុងការកសាង និងការធ្វើយោធូបនីយកម្មនៅសមុទ្រខាងកើតនាពេលកន្លងមក បានជួបប្រទះនូវប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសគឺសហរដ្ឋអាមេរិកតាមរយៈការបង្កើនយុទ្ធធានាការធានាសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត (FONOP) តែម្តង។

យោងតាមអ្នកជំនាញការ Jan Hornat ថា សមុទ្រខាងកើតមានអត្ថន័យសំខាន់សម្រាប់សហភាពអឺរ៉ុប (EU) មិនត្រឹមតែទាក់ទងនឹងសន្តិសុខនិងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើជ្រុងជ្រោយតំបន់ “សមុទ្របើកចំហនិងសេរីភាព” ទៀតផង។ ប្រ ទេសចិនមិនមានមូលដ្ឋានច្បាប់ដើម្បីទាមទារអធិបតេយ្យភាពលើសមុទ្រខាងកើត ក្រោមការទាមទារ “ខ្សែអណ្តាតគោ”។ សូមគូសបញ្ជាក់ថា កាលពីខែកក្កដាឆ្នាំ ២០១៦ តុលាការអចិន្រ្តៃយ៍នៃអាជ្ញាកណ្តាល (PCA) នៅឡាហៃ បានចេញសាលក្រម លើ ករណីបណ្តឹងរបស់ហ្វីលីពីន ក្នុងនោះច្រានចោលការទាមទាររបស់ចិន ចំពោះរបស់ដែលហៅថា “ខ្សែអណ្តាតគោ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ